រដ្ឋាភិបាលចិនកំពុងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយសម្រាលបំណុលរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនបានអះអាងថា ខ្លួនកំពុងជួយដល់ប្រទេសឡាវ ក្នុងការបន្ធូរបន្ថយបន្ទុកបំណុល ដ៏ច្រើនរបស់ខ្លួន ខណៈពេលដែលប្រទេសមួយនេះ កំពុងប្រឈមហានិភ័យខ្ពស់ នៃការខកខានទូទាត់សងបំណុលបរទេស។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានបានឆ្លើយតបជាលាយលក្ខណ៍អក្សរ ចំពោះការសាកសួរសំណួររបស់កាសែត Bloomberg ថាទីក្រុងប៉េកាំងបានអនុវត្តន៍ កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា រួមទាំងប្រទេសឡាវផងដែរ ដើម្បីចូលរួមផ្តល់ការគាំទ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម 

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថាទន្ទឹមនឹងនោះ ទីក្រុងប៉េកាំងបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយបណ្តាប្រទេសពាក់ព័ន្ធនានា ក្នុងការសម្រាលបន្ទុកបំណុ លរបស់ពួកគេ

គិតមកទល់ពេលនេះ ប្រទេសចិនគឺជាម្ចាស់បំណុលធំជាងគេបំផុតរបស់ប្រទេសឡាវ។ ប្រទេសដ៏តូចមួយនេះ ជំពាក់បំណុលសាធារណៈ និងបំណុលធានាជាសាធារណៈសរុបចំនួន១៣,៨ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំមុន ដែលមានអត្រាស្មើនឹង១០៨% នៃទំហំផលទុនជាតិសរុបរបស់ខ្លួន។

បញ្ហាបំណុលរបស់ប្រទេសឡាវបានលេចឡើងស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិនកំពុងខិតខំអូសទាញប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាកចេញពីឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងតែចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងថាជាការទូតអន្ទាក់បំណុលខណៈប្រទេសនានា ដូចជា ប្រទេសស្រីលង្កា និងប៉ាគីស្ថាន កំពុងប្រឈមការលំបាក ក្នុងការទូទាត់សងបំណុល។

យ៉ាងណាមិញ រដ្ឋាភិបាលចិន បានច្រានចោលជុំវិញការចោទប្រកាន់នេះ ដោយអះអាងថាវោហាសាស្ត្ររបស់សហរដ្ឋអាមេរិក មានគោលបំណងបង្អាក់ កិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំង ជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានាប្រភព: Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here