ដោយៈ គង់ សូរិយា
កោះកុងៈ ក្រុមមន្រ្តីបានចុះពិនិត្យទីតាំង សាងសង់កំពង់ផែ និងចំណតយានយន្ត នៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
អភិបាលស្រុកគិរីសាគរខេត្តកោះកុងលោកទួនអឺទីបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថាដោយមើលឃើញភាពចាំបាច់ក្នុងការលើកកំពស់សោភ័ណភាពនិងចង់រក្សាសណ្តាប់ធ្នាប់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិទៅទស្សនានៅឃុំកោះស្តេចឲ្យមានភាពល្អប្រសើរ។
-->

លោកបន្តថា “តំបន់ពយជប៉ុននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនUnion Development Group ក្រុមហ៊ុននេះបានអនុញ្ញាត្តឲ្យអាជ្ញាធររៀបចំ និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ”។
លោកទួន អឺទីបានបន្តថា កំពង់ផែនេះបានររៀបចំជួសជុល និងរៀបចំជាប្រចាំជិត១០ឆ្នាំហើយ និងទើបទទួលបានកំ ពង់ផែថ្មីមួយពីរាជរដ្ឋាភិបាល ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ហើយយើងគ្រោងធ្វើកំពង់ផែមួយទៀតសម្រាប់សហគមន៍ និងចំណតយានយន្តនៅពេលខាងមុខនេះ។

ប្រជាពលរដ្ឋមូលដ្ឋាន បានសម្តែងក្តីសប្បាយរីករាយចំពោះគំរោងនេះ ដែលវានឹងអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ងាយស្រូលក្នុងការធ្វើដំណើរ និងមកទស្សនាកំសាន្តនៅតំបន់កោះស្តេចកាន់តែច្រើន៕