តើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានប្រាក់ចំណូលប៉ុន្មានក្នុងម្នាក់ក្នុងមួយឆ្នាំ?

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ប្រាក់ចំណូលរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ ជាសូចនាករដ៏សំខាន់ សម្រាប់កំណត់នូវសុខភាពសេដ្ឋកិច្ច និងសាច់សដុំរបស់ប្រទេសមួយ។

តើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានប្រាក់ចំណូលប្រចាំឆ្នាំប៉ុន្មានក្នុងមួយឆ្នាំ? លោក កែវ ចិត្រា ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ជាតិ​ វិទ្យាស្ថាន​ស្ថិតិ នៃ​ក្រសួង​ផែនការ បាន​មានប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីមួយកាលពីចុងសសប្តាហ៍មុន​ថា ខេត្ដ​ដែល​មាន​កម្រិតចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនម្នាក់ ទាប​ជាង​គឺ​ខេត្ដ​ឧត្ដរមានជ័យ ខណៈ​ខេត្ដ​ដែលប្រជាជនមាន ចំណូលខ្ពស់​ជាងគឺ​ខេត្ដ​ព្រះសីហនុ ដែលប្រជាជនមានចំណូលជាង​៤ពាន់​ដុល្លារ​ សម្រា​ប់​ប្រជាជន​ម្នាក់ ហើយ​តាមពី​ក្រោយ​ គឺ​រាជធានី​ភ្នំពេញ ដែល​ប្រជាជន​​ម្នាក់​មាន​ប្រាក់​ចំណូ​ល​មធ្យម​ជាង៣​ពាន់​ដុល្លារ​។

លោក​បាន​ពន្យល់​ថា ការ​គណនា​កម្រិត​ប្រាក់ចំណូលនេះ ត្រូវ​ធ្វើ​ឡើង​តាម​ស្ដង់ដា ​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​ផ្អែក​លើ​ផលិតកម្ម​របស់​ខេត្ដ​នីមួយៗ​។

លោក​កែវ ចិត្រាបានបន្តថា ជាក់ស្ដែងនៅ​ខេត្ដ​ស្ទឹងត្រែង មាន​ទំនប់​វារី​អគ្គិសនី​មួយ​ធំ ដែល​ផលិត​កម្ម​វារីអគ្គិសនី​នេះ​ត្រូ​វបាន​រាប់​បញ្ចូល​ទៅ​ក្នុង​ ផសស ខេត្ដស្ទឹងត្រែង។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោកផាន់ផល្លា បានមានប្រសាសន៍ថា កំណើនផសស ប្រាកដ​ជា​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ការ​អនុគ្រោះ​ផ្សេងៗ​ តែ​ចៀស​មិន​ផុត កម្ពុជា​ត្រូវតែ​ធ្វើ​។ ការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​នេះ វា​កើតឡើង​នៅ​តាម​ពេលវេលា និង​ស្ថាន​ភាព​ជាក់ស្ដែង​នៃ​សេដ្ឋកិច្ច​។

លោក​បាន​អះអាងថា​ “យើង​បាន​ត្រៀម​ខ្លួន​រួចហើយ​ ជាពិសេសការ​ចាក​ចេញពី​ប្រទេស​ក្រីក្រ​ ទៅជា​ប្រទេស​កំពុង​អភិវឌ្ឍន៍”៕


ចែករំលែក