Hattha top Banner

ទីផ្សារខុនដូបន្តស្ថិតក្នុងសភាពទ្រឹងរហូតដល់ដើម ត្រីមាសទី៣នេះ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារខុនដូគិតពីដើមឆ្នាំ រហូតមកដល់ដើមត្រីមាសទី៣នេះ បាននិងកំពុងបន្តស្ថិតក្នុងសភាពទ្រឹងនៅឡើយ។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៨ កក្កដាថា ស្ថានភាពទីផ្សារនៃការទិញ លក់ខុនដូ មានសកម្មភាពមួយៗព្រោះអ្វីៗមិនទាន់ប្រសើរខ្លាំងនៅឡើយទេដែលទាមទារឲ្យអ្នកនៅក្នុងវិស័យនេះបន្តរក្សាភាពអត់ធ្មត់បន្ថែមទៀត។

លោកបន្តថាបើទោះជាស្ថានភាព មានភាពប្រសើរជាងឆ្នាំមុនក្តី ប៉ុន្តែនៅឆ្នាំ២០៤នេះ ទីផ្សារនៅតែយ៉ាប់យ៉ឺននៅឡើយ

ទីផ្សារខុនដូនៅកម្ពុជាបន្ទាប់ពីវិបត្តិកូវីដទីផ្សារបានងាកទៅកាន់វិនិយោគិនក្រៅប្រទេសជាជាងពឹងផ្អែកលើស្ថានភាពទីផ្សារក្នុងស្រុកដែលជាហេតុធ្វើឲ្យគំរោងធំៗជាច្រើនត្រូវពន្យាពេលសាងសង់ដូចជាគំរោងNaga3 គំរោងDiamand Bay , គំរោងរបស់ក្រុមហ៊ុនSUNWAH នៅជិតសណ្ឋាគារ និងកាស៊ីណូណាហ្គា១ និងគំរោងធំៗជាច្រើនទៀត។

ខុនដូដែលបានផ្គត់ផ្គង់ក្នុងទីផ្សារនៅកម្ពុជាបានកើនឡើដល់ប្រមាណ៦០,០០០យូនីតដែលអ្នកជំនាញនៅក្នុងវិស័យនេះមិនទាន់ចាត់ទុកថាលើសតម្រូវការនៅឡើយ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាលោកយិនលាងគង់ដែលជាអ្នកតាមដានដំណើរវិវត្តន៍នៅក្នុងវិស័យសេដ្ឋកិច្ចនិងអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងផងដែរថាការជាប់គាំងលំហូរទុនវិនិយោគពីបរទេសមកលើវិស័យអចលនទ្រព្យការមិនបញ្ចេញសាច់ប្រាក់របស់ធនាគារនានានិងបញ្ហាបំណុលគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរបាននិងកំពុងធ្វើឲ្យទីផ្សារខុនដូជួបហានិភ័យរយៈពេលវែងបន្តទៀត។

លោកបន្តថាស្ថានភាពសេដ្ឋកិច្ចកម្ពុជាជារួមមានភាពប្រសើរ ប៉ុន្តែម្ចាស់អាជីវកម្មនានា និងបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ បាននិងកំពុងដាក់សម្ពាធធនាគារនានា ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការបញ្ចេញឥណទាន។ លោកបន្តថាការគាំងលំហូរឥណទាន និងលំហូរសាច់ប្រាក់ពីបរទេសជាបញ្ហាធំមួយ កំពុងដាក់ជាចំណោទរយៈពេលវែង ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here