ថ្នាក់ដឹកនាំក្រុមហ៊ុនជំៗចំនួន១៤៦បង្ហាញវត្តមាននៅក្នុងវេទិកាធុរកិច្ចបារាំងកម្ពុជា នៅទីក្រុងភ្នំពេញ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ វេទិកាធុរកិច្ចបារាំងកម្ពុជា បានស្វាគមន៍វិនិយោគិនចូលរួមសរុបចំនួន២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗចម្រុះជាតិសាសន៍ចំនួន១៤៦។

ក្នុងឱកាសនៃការរៀបចំវេទិកា ដ៏មានសារៈសំខាន់នេះដែរក៏បានផ្លាស់ប្តូរ អនុស្សរណៈយោគយល់គ្នារវាង៖

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជាស្តីពី ការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។

សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជាស្តីពី ការគាំទ្រផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកានេះ។

សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តនូវការទាក់ទាញវិនិយោគិបរទេសនិយាយជារួមនិងវិនិយោគិនបារាំងនិយាយដោយឡែកតាមរយៈវេទិកានៅថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គមរវាងប្រទេសកម្ពុជានិងបារាំងតាមរយៈការជំរុញឱកាសពាណិជ្ជកម្មនិងការវិនិយោគដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុនបារាំងទាំងក្នុងតំបន់និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។

សម្តេចបញ្ជាក់ថាទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជាតិយើង ហើយក្នុងអំឡុងពេលនោះ សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយជាមួយសម្ព័ន្ធអង្គការ និយោជកបារាំង (APF) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និងភាពជាដៃគូរវាងសហគ្រិន នៅក្នុងសហគមន៍សេដ្ឋកិច្ចនិយាយភាសាបារាំង

LEAVE A REPLY

Please enter your comment!
Please enter your name here