ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និងគណៈកម្មាធិកាជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ( គ.អ.ឆ.ក) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីប្រកួតប្រជែង រចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា។
កម្មវិធីប្រលងប្រជែងនេះ ធ្វើឡើងក្រោមប្រធានបទ “កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំលេខ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។