កម្ពុជាសម្រេចបានទឹកប្រាក់ជាង១២ពាន់លានដុល្លារពីការនាំចេញ ក្នុងឆមាសទី១

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារកើនឡើង១២.% ខណៈការនាំចូល សម្រេចបានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារ កើនឡើង១២.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេគឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។

-->

របាយការណ៍ដដែលបានឲ្យដឹងថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការកាត់បន្ថយតិចតួចដោយសារតែកម្ពុជាផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករដែលធ្វើឲ្យប្រទេសនាំចូលនៅតែបន្តនាំចូល៕