ដោយៈ គង់ សូរិយា
ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបង្ហាញពីផេកបណ្តាញទំនាក់ទំនងសង្គមចំនួន៤ ដោយហាមប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់សេវាកម្ម ទិញ លក់ ជួលជាមួយម្ចាស់ផេកចំនួន៤។
យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករអនបគ្មានចុះលេខនិងចុះថ្ងៃទី៩កក្កដាឆ្នាំ២០២៤បានឲ្យដឹងថានិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថាម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន៤បាននិងកំពុងធ្វើអាជីវកម្ម ភ្នាក់ងារអចលនវត្ថុ ដោយគ្មានអាជ្ញាប័ណ្ណ។
ម្ចាស់គណនីហ្វេសបុកទាំងបួននោះរួមមានទី១ធីអិលអរៀលធីឯកទី២វិនិយោគដីទី៣ Elites Realty និងទី៤ One Real Estate។
និយ័តករបានបញ្ជាក់ថាសូមសាធារណៈជនទាំងអស់គួរបញ្ឈប់ការប្រើប្រាស់សេវាកម្មក្នុងការទិញលក់ជួលនិងចូលរួមធ្វើអាជីវកម្មឬពាក់ព័ន្ឋជាមួយម្ចាស់គណនីហ្វេសប៊ុកខាងលើដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕