ថ្នាក់ដឹកនាំCVEA LAND MATCHINGបន្តជួបគ្នាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបន្តកិច្ចប្រជុំ CVEA LAND MATCHING។

កិច្ចប្រជុំជារៀងរាល់សប្តាហ៍តែងតែមានការចែករំលែកចំណេះដឹងបទពិសោធន៍ចែករំលែកពីការលក់និងតម្រូវការអចលនទ្រព្យសំរាប់សមាជិកដែលបានចូលរួម។

តាមព័ត៌មានដែលបានបង្ហោះ លើផេកសមាគមនេះបានឲ្យដឹងថា CVEA Land Matching មិនមែនគ្រាន់តែជាការប្រមូ​លផ្តុំជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែ​ជាចលករ ដែលផ្តល់នូវអត្ថប្រ​យោ​ជន៍ទៅវិញទៅមក។

សមាគមនេះបានបញ្ជាក់ថា “យើងសហការគ្នារ ផ្លាស់​ប្តូរ​គំនិត​គ្នា និងជួយគាំទ្រគ្នា ដើម្បីបង្កើតឱកាសពាណិជ្ជកម្មថ្មីៗជាមួយគ្នា”៕


ចែករំលែក