ខ្សែរថភ្លើងដឹកទំនិញតភ្ជាប់តំបន់អាស៊ានជាមួយប្រទេសចិនបានបញ្ចប់ការធ្វើដំណើរជើងដំបូង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រថភ្លើងដឹកទំនិញមួយខ្សែ ដែលតភ្ជាប់រវាងប្រទេសម៉ាឡេស៊ី ថៃ ឡាវ និងចិន បានបកវិលត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីបានធ្វើដំណើរ ទៅកាន់ទីក្រុង Chongqing នៅក្នុងប្រទេសចិន ដែលនេះគឺជាជោគជ័យមួយសម្រាប់វិស័យភស្តុភារ។

ខ្សែរថភ្លើងខាងលើមានឈ្មោះថា “ASEAN Express”។ រថភ្លើង បានដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន ដោយបានចាប់ផ្តើមធ្វើដំណើរនៅថ្ងៃទី២៧ ខែមិថុនា និងបានត្រឡប់មកដល់ប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា។

លោក Mohd Zain Mat Taha ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Keretapi Tanah Melayu Bh (KTMB) បានលើកឡើងថានេះគឺជាការធ្វើដំណើរលើកដំបូង ហើយយើងសង្ឃឹមថា នឹងមានការដឹកជញ្ជូនទំនិញបន្ថែមទៀត រវាងប្រទេសទាំង៤

កាលវិភាគសម្រាប់ដំណើរការរថភ្លើង ដឹកទំនិញជើងទី២ មិនត្រូវបានបញ្ជាក់នៅឡើយទេ។ យ៉ាងណាមិញ បច្ចុប្បន្នខ្សែរថភ្លើងថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចេញធ្វើដំណើរចន្លោះពី២ជើង ទៅ៣ជើងក្នុងមួយខែ។

រថភ្លើង ASEAN Express ត្រូវបានគេរំពឹងថា នឹងជួយជំរុញការតភ្ជាប់ទំនាក់ទំនង ដោះដូរពាណិជ្ជកម្មរវាងប្រទេសម៉ាឡេស៊ី ថៃ ឡាវ និងចិន ដោយសារនេះ គឺជាមធ្យោបាយដឹកជញ្ជូនលឿនជាងមុន ដោយចំណាយពេល៩ថ្ងៃ ក្នុងការដឹកជញ្ជូនទំនិញទៅដល់ប្រទេសចិន បើធៀបនឹងការដឹកទំនិញតាមផ្លូវសមុទ្រ ដែលត្រូវចំណាយពេលចន្លោះពី១៤ថ្ងៃ ទៅ២១ថ្ងៃ៕ប្រភព: vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here