លោកស្រីតាំង ហួរបង្ហើបពីទីតាំងជុំវិញរាជធានីមួយចំនួនដែលមានការទិញ លក់ដីធ្លីសកម្ម

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញខាងដីធ្លី លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានបង្ហើបឲ្យដឹងថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានភាពទាក់ទាញជាងគេ លើការទិញលក់អចលនទ្រព្យ និងដីធ្លី។

លោកស្រីបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១២កក្កដាថាដោយសារភាពអំណោយផលលើទីតាំងភូមិសាស្រ្តហេដ្ឋារចនាសម្ព័ន្ឋដូចជាផ្លូវ៦០ម៉ែត្រផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ២ទៅកាន់ព្រលានយន្តហោះថ្មីនិងការរីកចម្រើននៅតំបន់នោះបានធ្វើឲ្យចរន្តទិញលក់ដីធ្លីមានភាពប្រសើរជាងគេ។

លោកស្រីបន្តថា​” ព្រលានយន្តហោះអន្តរជាតិតេជោ នឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ នឹងធ្វើឲ្យតំបន់នោះកាន់តែមានភាពទាក់ទាញថែមទៀត។ លោកស្រីបន្តថានាពេលអនាគត តំបន់ផ្សារទំនើបEAON Mall3 នឹងក្លាយជាតំបន់កណ្តាលរាជធានីហើយ

លោកស្រីតាំងហួរបានបន្តថាក្រៅពីភាគខាងត្បូងរាជធានីតំបន់ភាគខាងជើងដូចជាតំបន់បឹងកប់ស្រូវ តំបន់ផ្លូវជាតិលេខ៦អា ក៏មានសកម្មភាពទិញ លក់ផងដែរ ប៉ុន្តែការលក់ចេញក៏ជាអចលនទ្រព្យ និងដីធ្លី ដែលមានតម្លៃក្រោមទីផ្សារ។

អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេរបាសាក់តភ្ជាប់តំបន់ព្រែកប្រាទៅកាន់ផ្លូវ៦០ម៉ែត្រកាលពីពេលថ្មីៗនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងលើកពីសក្តានុពលតំបន់ភាគខាងត្បូងដែលនឹងមានភាពរីកចម្រើនលឿននាពេលអនាគតជាមួយកំណើនប្រជាសាស្រ្តនិងការរីកចម្រើនផ្នែកនគរូបនីយកម្ម។

សម្តេចក៏បានស្នើឲ្យអាជ្ញាធរគិតគូរពីការរក្សាទុកដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣សម្រាប់សាងសង់រថភ្លើងលើអាកាសនាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here