ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានចេញផ្សាយរបាយការណ៍ សិក្សាអំពីតម្លៃខុនដូជាមធ្យម នៅតាមទីក្រុងធំៗមួយចំនួន ក្នុងតំបន់អាស៊ាននៅត្រីមាសទី២ ឆ្នាំ២០២៤។
របាយការណ៍សិក្សានេះ បានគូសបញ្ជាក់អំពីប្រាក់ចំណូលជាមធ្យម ក្នុងមួយឆ្នាំរបស់ប្រជាជនម្នាក់ៗ(GDP Per Capita)។
-->
របាយការណ៍បង្ហាញថា តម្លៃខុនដូជាមធ្យម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងត្រីមាសទី២ ត្រូវបានដាក់លក់ក្នុងតម្លៃ២.៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗ ក្នុងទីក្រុងមានប្រាក់ចំណូល ជាមធ្យមចំនួន៧.៥០០ដុល្លារក្នុងមួយឆ្នាំ។

ចំណែក តម្លៃខុនដូ ជាមធ្យមនៅទីក្រុងហាណូយ ក្នុងត្រីមាសទី២ដដែល ត្រូវបានដាក់លក់ក្នុងតម្លៃ២.៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗ ក្នុងរដ្ឋធានីមួយនេះមានប្រាក់ចំណូលជាមធ្យម ចំនួន៦.៣០០ដុល្លារក្នុងមួយឆ្នាំ។
ចំណែកតម្លៃខុនដូ ជាមធ្យមនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងត្រីមាសទី២ ត្រូវបានដាក់លក់ក្នុងតម្លៃ២.៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗ ក្នុងទីក្រុងនេះមានប្រាក់ចំណូលជាមធ្យម ចំនួន១៨.០០០ដុល្លារក្នុងមួយឆ្នាំ។

ងាកមកកាន់ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តម្លៃខុនដូ ក្នុងត្រីមាសទី២ ត្រូវបានដាក់លក់ក្នុងតម្លៃ២.៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដូចនៅទីក្រុងហាណូយដែរ ខណៈប្រជាជនម្នាក់ៗក្នុងទីក្រុងគូឡាំឡាំពួរ មានប្រាក់ចំណូលជាមធ្យមចំនួន២៨.០០០ដុល្លារក្នុងមួយឆ្នាំ។
រីឯតម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងត្រីមាសទី២ ត្រូវបានដាក់លក់ក្នុងតម្លៃ៣.៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗក្នុងរដ្ឋធានីមួយនេះ មានប្រាក់ចំណូលជាមធ្យមចំនួន៨.៩០០ដុល្លារ ក្នុងមួយឆ្នាំ។

ចំណែកតម្លៃខុនដូ ជាមធ្យមនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងត្រីមាសទី២ ត្រូវបានដាក់លក់ក្នុងតម្លៃ៥.៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗ ក្នុងរាជធានីមួយនេះមានប្រាក់ចំណូល ជាមធ្យមចំនួន១៩.០០០ដុល្លារ ក្នុងមួយឆ្នាំ៕ប្រភព: Vnexpress៕