ដោយៈគង់ សូរិយា
ប៉េកាំងៈ ស្របពេលដែលលោកស៊ី ជីនពីងត្រូវបានចាត់ទុកជាមេដឹកនាំចិនដ៏មានឥទ្ឋិពលបំផុត បន្ទាប់ពីលោកម៉ៅ សេទុង ប្រទេសចិនក៏បាន និងកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ចិន ជាមួយអាមេរិក និងសម្ព័ន្ឋមិត្តរបស់ពួកគេ។
កៀកនឹងពិធីបើកធ្វើសន្និសីទ ពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ហើយប្រទេសចិន នឹងខិតខំជំរុញការធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ហើយបានលើកឡើងថា ការកំណែទម្រង់ និងបើកទូលាយជាបុព្វហេតុមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ពេលធ្វើកំណែទម្រង់ត្រូវហ៊ានផុលផុស ហ៊ានច្នៃប្រឌិតថ្មី រកឃើញមធ្យោបាយហើយ ការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល។
ប្រសាសន៍ដែលថា រកឃើញមធ្យោបាយហើយ ការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល” លើកឡើងដោយលោក Mengzi ឥស្សរជនតំណាងនៃលទ្ធិខុងជឺកាលពី២២០០ឆ្នាំមុន។
បើពន្យល់បន្ថែមគឺថា ទស្សនៈគំនិតកំណត់ទិសដៅ មធ្យោបាយសម្រេចនូវប្រសិទ្ធភាព។
ចាប់ពីឆ្នាំ១៩៧៨ សន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១១ បានបើកទំព័រប្រវត្តិសាស្ត្រ នៃការធ្វើកំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិនរៀងមក តាមគំនិតរបស់លោក តេង ស៊ាវ ភីង ប្រទេសចិន បានអនុវត្តគោលនយោបាយដែលថា “អនុញ្ញាតិឱ្យមនុស្សមួយចំនួន និងតំបន់មួយចំនួន មានជីវភាពធូរធារមុនគេ អ្នកដែលមានជីវភាពធូរធារមុនគេ ត្រូវដឹកនាំឱ្យអ្នកក្រោយៗធូរធារដូចគ្នា រហូតដល់សម្រេចបាននូវវិបុលភាពរួម”។ ទស្សននេះបានជំរុញឱ្យសេដ្ឋកិច្ចចិន រីកចម្រើនជាទូទៅប្រកបដោយប្រសិទ្ធភាព។
ឥឡូវនេះ ប្រជាជនចិនដែលស្ថិតនៅយុគសម័យថ្មី កំពុងខិតខំកសាងទំនើបកម្ម ដែលអ្នកទាំងអស់គ្នាទទួលបានវិបុលភាពរួម ដែលជាគោលដៅនៃការធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយរបស់ចិន ដែលដឹកនាំដោយលោក Xi Jinping ។
ដើម្បីសម្រេចគោលដៅនេះ លោក Xi Jinping បានរៀបចំចាត់ចែង “អុកមួយក្ដារ” ។ក្នុងទស្សនៈគំនិតធ្វើកំណែទម្រង់របស់លោកភាពទូទៅនិងកិច្ចសហការជារបៀបគន្លឹះមួយដែលបានដើរតួនាទីលេចធ្លោក្នុងពេលចិនដោះស្រាយបញ្ហាតុល្យភាពរវាងតំបន់ខុសគ្នា។
ប្រទេសចិនមានទឹកដីធំចំនួនប្រជាជនច្រើនធនធានធម្មជាតិក្នុងតំបន់នានាខុសៗគ្នាយ៉ាងឆ្ងាយដែលកម្រឃើញនៅលើពិភពលោក។
លោក Xi Jinping សម្គាល់ឃើញថា “អតុល្យភាពជាបញ្ហាទូទៅមួយ ត្រូវអភិវឌ្ឍផងជំរុញឱ្យឈាន ទៅរកតុល្យភាពដោយសមល្មមផង”។ លោកបន្តថា “នេះជាវិធីឈ្វេងយល់នៃការសម្របសម្រួលអភិវឌ្ឍតំបន់”។
យោងតាមនេះ លោក Xi Jinping បានគូរប្លង់ចាត់ចែងរៀបចំ និងជំរុញដោយផ្ទាល់នូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍តំបន់សំខាន់ៗរបស់ប្រទេសចិន ដូចជា ការសម្របសម្រួលអភិវឌ្ឍក្រុងប៉េកាំង–ក្រុងធានជីន–ខេត្តហឺបៃ ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ការកសាងមហាតំបន់ឈូងសមុទ្រក្វាងតុង –ហុងកុង–ម៉ាកាវ ការអភិវឌ្ឍរួមបញ្ចូលគ្នា នៃតំបន់ដីសណ្តទន្លេរយ៉ង់សេ ការអភិរក្សអេកូឡូស៊ី និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមដងទន្លេលឿងជាដើម។ ព្រមពេលជាមួយនេះ លោកក៏បានអនុវត្តយុទ្ធសាស្ត្រ សម្របសម្រួលអភិវឌ្ឍន៍ ក្នុងតំបន់ ដើម្បីជំរុញតំបន់ខាងលិចចិន រីកចម្រើនយ៉ាងទូលំទូលាយ ឱ្យតំបន់ឦសានចិនស្តារឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ឱ្យតំបន់កណ្តាលចិនអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឱ្យតំបន់ភាគខាងកើតចិនធ្វើទំនើបកម្មកាន់តែលឿន។
លោក Xi Jinping ធ្លាប់ពន្យល់ថា ការចាត់ចែងរៀបចំទាំងនេះឈរលើទស្សនៈគំនិតដែលថា ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង រួមបញ្ចូលនឹងការចាត់ចែងពីថ្នាក់កំពូល ដែលឱ្យបញ្ហានិងគោលដៅកំណត់ទិសដៅ ដែលកន្លែងខ្លះសាកល្បងសិន ទើបជំរុញជាទូទៅ។
ផ្តោតលើ “អុកមួយក្ដារ” យកចិត្តទុកដាក់លើការប្រមូលផ្តុំជាប្រព័ន្ធ ពេលគិតគូរនិងអនុវត្តផែនការ ប្រកាន់ខ្ជាប់គំនិតសភាពការណ៍ទូទៅនិងប្រព័ន្ធមួយ– នេះជាមធ្យោបាយមួយទៀត នៃទស្សនៈគំនិតធ្វើកំណែទម្រង់ របស់លោក Xi Jinping ។
ពេលប្រឈមមុខ នឹងការគ្រប់គ្រង់អភិរក្សបរិស្ថាន អេកូឡូស៊ីដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍជានិរន្តរភាពនៃប្រជាជាតិ។
លោក Xi Jinping សម្គាល់ឃើញថា ចាំបាច់ត្រូវធ្វើការងារតាមគំនិតប្រព័ន្ធមួយ សម្រាប់ការធ្វើកំណែទម្រង់ ក៏ត្រូវគិតគូរអឹចឹងផងដែរ។ ចិនបានអនុវត្ត “ផែនការមេនៃការធ្វើកំណែទម្រង់យន្តការអរិយធម៌អេកូឡូស៊ី” បង្កើតក្រសួងធនធានធម្មជាតិនិងក្រសួងបរិស្ថានអេកូឡូស៊ីដែលសិទ្ធិនិងទំនួលខុសត្រូវច្បាស់លាស់បង្កើតនិងអនុវត្តន៍របបអ្នកទទួលខុសត្រូវទន្លេបឹងបួរ។ល។
ការពន្លឿនចាត់ចែង រៀបចំ ចំពោះការធ្វើកំណែទម្រង់នៃប្រព័ន្ធអរិយធម៌អេកូឡូស៊ី របស់ប្រទេសចិនបានក្តាប់ជាប់ឱ្យបានត្រឹមត្រូវ នូវទំនាក់ទំនងរវាងកំណែទម្រង់ និងអភិវឌ្ឍន៍។ ទាំងនេះសុទ្ធតែជាលទ្ធផល អនុវត្តន៍ជាក់ស្តែងក្រោមការណែនាំនៃទស្សនៈគំនិតអរិយធម៌ អេកូឡូស៊ីរបស់លោក Xi Jinping ។
បទវិភាគខ្លះវាយតម្លៃថា លោក Xi Jinping ដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មី ធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ អ្វីដែលថ្មីគឺ “គ្រប់ជ្រុងជ្រោយ” អ្វីដែលពិបាកគឺ “ឱ្យកាន់តែស៊ីជម្រៅ”។
គ្រប់ជ្រុងជ្រោយមានន័យថាធ្វើដោយឡែកពីគ្នាកែសម្រួលតាមចំណែកធ្វើមិនកើត។
លោក Xi Jinping បានលើកឡើងថា “កំណែទម្រង់និងកែច្នៃចាំបាច់ត្រូវធ្វើ ដោយគ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធការកែសម្រួល ក្នុងគ្រប់វិស័យត្រូវសហការគ្នាប្រមូលផ្តុំគ្នា”។
ឱ្យកាន់តែស៊ីជម្រៅ មានន័យថា ដោះស្រាយតែសំបកខាងក្រៅដូចកន្ទុំរុយ ប៉ះទឹកនោះធ្វើមិនកើតទេ។
លោក Xi Jinping បានលើកឡើងថា “ចាំបាច់ត្រូវហ៊ានខាំឆ្អឹងរឹង ហ៊ានចូលច្រាំងទន្លេដ៏គ្រោះថ្នាក់”៕