KW Cambodiaនឹងបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ពីទីផ្សារដីធ្លី

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដើម្បីចូលរួមចំណែកធ្វើអោយឧស្សាហកម្ម អចលនទ្រព្យកម្ពុជា មានភាពរស់រវើកឡើងវិញ ព្រមទាំងផ្តល់ចំណេះដឹង អំពីអចលនទ្រព្យ ដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនKW Cambodia នឹងបើកសិក្ខាសីលាអំពី ឧស្សាហកម្មអចលនទ្រព្យ សម្រាប់អ្នកចូលរួម២០០នាក់។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងដោយមិនគិតថ្លៃ នៅថ្ងៃទី២៧ កក្កដា ២០២៤ ពីម៉ោង ៨ព្រឹក ដល់ ១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC)

-->

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ដោយសារKW ជាក្រុមហ៊ុនមកពីអាមេរិក ហើយបេសកកម្មរបស់យើង មានរយៈពេល៤០ឆ្នាំ ហើយបើគិតមកទល់បច្ចុប្បន្នKW Camabodia បានចូលមកកម្ពុជារយៈពេល៦ឆ្នាំហើយ។ លោកបន្តថា យើងជួយបណ្តុះបណ្តាលទាំងKW Cambodiaផង          បណ្តុះបណ្តាលទាំងភ្នាក់ងារ ដែលមិនមែនជាសមាជិកKW ក៏យើងបណ្តុះបណ្តាល។

លោកឧកញ៉ាបន្តថាការងាររបស់យើង ផ្តោតលើការបណ្តុះបណ្តាល២ដងក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់ក្របខ័ណ្ឌរបស់​KW Cambodiaគឺយើងបណ្តុះបណ្តាលរាល់ខែ។ លោកបន្តថាការបណ្តុះបណ្តាលរបស់យើង ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមិន ដែលយកលុយពីអ្នកចូលរួមទេ

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលនេះ យើងផ្តោតលើបច្ចុប្បន្នភាពទីផ្សារដីធ្លីនៅខេត្តសៀមរាប កំពង់ចាម និងខេត្តព្រះសីហនុ និងមានប្រធានក្រុមលក់នៅរាជធានីភ្នំពេញ ដែលគាត់នឹងធ្វើបច្ចុប្បន្នភាពទីផ្សារដីធ្លីនៅរាជធានីភ្នំពេញ ព្រមទាំងប្រធានផ្នែកលក់បុរីវិមានសំណាង និងបុរីKS Residence ពួកគាត់ក៏ធ្វើបច្ចុប្បន្នភាពទីផ្សារបុរីទាំងពីរផងដែរ។

លោកបន្តថា ជាមួយគ្នានឹងឱកាសនេះ ក្រុមហ៊ុនkW Cambodia ក៏នឹងជ្រើសរើសភ្នាក់ងារលក់អចលនទ្រព្យថ្មីៗជាច្រើននាក់ផងដែរ។

សិក្ខាកាមចាប់អារម្មណ៍ចូលរៀន អាចចុះឈ្មោះតាមលេខ៖ 089 96 2000 & 016 80 3456