ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងម្ចាស់គម្រោងជាច្រើន ដែលបានជាប់គាំងកន្លងមក។
គំរោងដែលជាប់គាំងនិងកំពុងដោះស្រាយរួមមានគំរោងរបស់អ្នកឧកញ៉ាឡេងណាវ៉ាត្រានៅផ្លូវជាតិលេខ៦អាគំរោងម៉នដានីគំរោងផ្សារអូរឬស្សីស្ថិតនៅមហាវិថីសហព័ន្ឋរុស្ស៊ីនិងគំរោងជាច្រើនទៀត។
-->

ក្រសួងបានប្រកាសអញ្ជើញអ្នកទិញដីទិញផ្ទះដែលបានបង់ប្រាក់រួច១០០ភាគរយទៅធ្វើប្លង់បំបែកក្បាលដីដោយភ្ជាប់នូវឯកសារទិញលក់ឯកសារគ្រួសារសំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ជាដើមដើម្បីក្រសួងរៀបចំនិតិវិធីបំបែកក្បាលដីជូនអតិថិជន។
ជាមួយគ្នានេះក្រសួងរៀបចំដែនដីក៏បានបង្កើតChanel Telegram សម្រាប់អតិថិជន អាចសាកសួរព័ត៌មានជាមួយមន្រ្តី របស់ក្រសួង ដែលកាន់ការងារដោះស្រាយ នៅតាមគំរោងនិមួយៗផងដែរ។

ក្រសូងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីសាយសំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កំពុងពន្លឿនការចុះបញ្ជីរដីធ្លីនិងដោះស្រាយករណីវិវាទជាច្រើនរវាងអតិថិជននិងម្ចាស់គំរោងនានាដើម្បីឲ្យប្រជាពលរដ្ឋបានស្ងប់ចិត្តនិងទទួលបាននូវទ្រព្យសម្បត្តិរបស់ពួកគេតាមអ្វីដែលពួកគេបានបង់ជូនអ្នកអភិវឌ្ឍន៍មួយចំនួន៕