ថៃបញ្ជាឱ្យរុះរើគម្រោងផ្ទះវីឡារបស់វិនិយោគិនចិននៅ លើកោះសាមុយ

0

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរថៃបានបញ្ជាឱ្យផ្អាកគម្រោងសាងសង់រមណីយដ្ឋានប្រណីតមួយកន្លែង របស់ជនជាតិចិន​​នៅកោះសាមុយ បន្ទាប់ពីរកឃើញថាអគារនៅក្នុងគម្រោងនេះត្រូវបានសាងសង់ឡើងដល់កម្ពស់ខ្ពស់ជាងច្បាប់អនុញ្ញាត។

លោក Watcharin Poosit មេបញ្ជាការផ្នែកបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបរិស្ថាន (NED) បានគូសបញ្ជាក់ថា ក្រុមមន្រ្តីការិយាល័យ ស៊ើបអង្កេតកណ្តាល (CIB) និងរដ្ឋបាលក្រុងកោះ Samui បានឆ្មក់ចូលទីតាំងគម្រោងមួយកន្លែង នៅតំបន់ Tambon Maret ស្ថិតលើកោះសាមុយក្នុងខេត្ត Surat Thani កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

គម្រោងនេះមានជាប់ពាក់ព័ន្ធ នឹងការសាងសង់រមណីយដ្ឋានប្រណីតមួយដែលត្រូវបានគេសង្ស័យថាខុសច្បាប់។ ជាមួយគ្នានេះ ក្រុមមន្ត្រីថៃបានរកឃើញថា គម្រោងនេះគឺជាកម្មសិទ្ធិរបស់​​វិនិយោគិនចិនចំនួនមួយក្រុម។

លោកបានបញ្ជាក់បន្ថែមថា គម្រោងអចលនទ្រព្យនេះត្រូវបានរកឃើញថា មានវីឡាអាងហែលទឹកជាច្រើន នៅជាប់ជិតៗគ្នានៅលើភ្នំ ដោយអគារវីឡានីមួយៗ មានកម្ពស់លើសពី១០ម៉ែត្រ ខណៈច្បាប់ថៃអនុញ្ញាតឱ្យសាងសង់ ត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ។

បើយោងតាមអាជ្ញាធរ និងឯកសារទ្រព្យសម្បត្តិ បានបង្ហា ញថា ទីតាំងដីដែលរមណីយដ្ឋាននេះស្ថិតនៅ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ឈ្មោះ“Anzhu Seamate”  ដែលបានទិញដីនៅទីនោះប្រមាណ១,៦ហិកតា ក្នុងឆ្នាំ២០១៨។

លោកឧត្តមសេនីយ Watcharin បានអះអាងថាវិនិយោគិ នចិនចំនួនមួយក្រុមទៀត បានស្នើសុំលិខិតអនុញ្ញាតសាងសង់វីឡាចំនួន៣៤យូនីត នៅលើដីនេះ ហើយបានជួលឱ្យក្រុមហ៊ុន Anzhu Seamate ចេញមុខជាអ្នកម៉ៅការនៅក្នុងគម្រោងនេះ

ទោះជាយ៉ាងនេះក្តី ព័ត៌មានលម្អិតនៃ គម្រោងនេះត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលបណ្តាលឱ្យផ្ទះវីឡាទាំងនោះ ត្រូវបានសាងសង់នៅជាប់ៗគ្នា ដែលត្រូវបានហាមឃាត់ដោយច្បាប់។ ជាលទ្ធផល សាលាក្រុងកោះសាមុយ បានបញ្ជាឱ្យរុះរើចោល ព្រោះសំណង់ទាំងនោះ មិនបានសាងសង់ស្របតាមច្បាប់អនុញ្ញាត៕ប្រភព: Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here