ប្លង់គោលប្រើប្រាស់ដីធ្លីខេត្តមណ្ឌលគិរីកំពុងរៀបចំ ខណៈក្រសួងបានកំណត់តំបន់វិនិច្ឆ័យរួច

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងរៀបចំដែនដីបានឲ្យដឹងថា ការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី នៅខេត្តមណ្ឌលគិរី បាននិងកំពុងរៀប​ចំហើយ។

យោងតាមរបាយការណ៍ ពីកិច្ចប្រជុំរបស់ក្រសួងបានបង្ហាញថា មកទល់ពេលនេះ ខេត្តមណ្ឌលគីរីបានកំណត់តំបន់វិនិច្ឆ័យរួច និងបានចុះវាស់វែងស្រង់ទិន្នន័យក្បាលដី សរុបចំនួន៥៥,១១៧ក្បាលដី។

– ដីប្រមាណជិត ៦ ០០០ ក្បាលដី ទំហំជាង៣០,០០០ហិកតា ដែលមានការពាក់ព័ន្ធ ក្រសួងបាននឹងកំពុងពិភាក្សា និងរកដំណោះស្រាយ។

– ការចុះបញ្ជីដីរដ្ឋរួចបាន ចំនួន២១១បណ្ណ ក្នុងទំហំសរុប ៣០៦,៣៩០ ហិកតា ក្នុងនោះរួមមាន៖ សម្បទានដីសេដ្ឋកិច្ចចំនូន២០ទីតាំង ទំហំ១២២,៧០៩ ហិកតា ស្ថានីយ៍ស្តារព្រៃឈើ ចំនួន២ ទីតាំង ទំហំ៩,១០០ ហិកតា និងក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំព្រិច ចំនួន៤ ទីតាំង ទំហំ១៧៤, ៥៨១ ហិកតា គិតត្រឹមថ្ងៃទី.១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។

– ការដោះស្រាយវិវាទដីធ្លីមាន៥៩ករណី ដោះស្រាយបញ្ចប់បាន១៩ករណី ករណីជាសមត្ថកិច្ចរបស់តុលាការមាន ៦ ករណី និងកំពុងដោះស្រាយ៣៤ករណី ដែលនៅសេសសល់៕


ចែករំលែក