តើអាផាតមុិននៅក្នុងទីក្រុងធំៗទាំង៤ប្រចាំតំបន់អាស៊ីមានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់អាស៊ីលាតសន្ធឹងយ៉ាងធំ នៅលើផែនទីពិភពលោក ខណៈទីក្រុង និងរដ្ឋធានីជាច្រើននៅតំបន់នេះតែងទាក់ទាញបានភ្ញៀវទេសចរណ៍ជាច្រើន មកពីគ្រប់ទិសទី ហើយជនបរទេសមួយចំនួន ក៏មានបំណងប្រាថ្នាក្នុងការទិញលំនៅដ្ឋានសម្រាបរស់នៅ ក្រោយពេលចូលនិវត្តន៍ផងដែរ។

ទីក្រុងធំៗដូចជា ទីក្រុងតូក្យូ ទីក្រុងសេអ៊ូល ទីក្រុងសិង្ហបុរី និងទីក្រុងហុងកុង សុទ្ធតែជាគោលដៅពេញនិយមខ្លាំង សម្រាប់ជនបរទេស។ ប៉ុន្តែអចលនទ្រព្យ នៅក្នុងទីក្រុងលំដាប់ខ្ពស់ទាំងនេះ មានតម្លៃខ្ពស់កប់ពពក។

តួយ៉ាង ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃអាផាតម៉ិនជាមធ្យមនៅទីក្រុងសិង្ហបុរី  ត្រូវបានដាក់លក់ក្នុងតម្លៃ២០.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗក្នុងទីក្រុងដ៏តូចមួយនេះ មានប្រាក់ចំណូលជាមធ្យម ចំនួន៨២.៨០០ដុល្លារក្នុងមួយឆ្នាំ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE

ចំណែក តម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបានដាក់លក់ក្នុងតម្លៃ៩.២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗក្នុងទីក្រុងមួយនេះ មានប្រាក់ចំណូលជាមធ្យមចំនួន៧៣.០០០ដុល្លារក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្នុងត្រីមាសទី២ដដែល តម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ត្រូវបានដាក់លក់ក្នុងតម្លៃ១៨.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗ ក្នុងរដ្ឋធានីមួយនេះ មានប្រាក់ចំណូលជាមធ្យមចំនួន៤៣.០០០ដុល្លារក្នុងមួយឆ្នាំ។

តម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន ត្រូវបានដាក់លក់ក្នុងតម្លៃ២៩.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗក្នុងតំបន់កោះមួយនេះ មានប្រាក់ចំណូលជាមធ្យម ចំនួន៤៨.៩០០ដុល្លារក្នុងមួយឆ្នាំ៕ប្រភព: CBRE

LEAVE A REPLY

Please enter your comment!
Please enter your name here