ឥណ្ឌាកំពុងវាយតម្លៃឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន

0

អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌា ​កំពុង​ត្រៀមរៀបចំ​ពិនិត្យ​មើលឡើងវិញ លើការ​នាំចូល​ទំនិញមួយចំនួន ដែលគ្មាន​កាតព្វកិច្ចតម្រូវឱ្យបង់ពន្ធ​ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA) រវាងឥណ្ឌាជាមួយ​បណ្តាប្រទេស​សមាជិកអាស៊ាន។

ការពិនិត្យនេះគ្រោងធ្វើឡើង ស្របពេលដែលក្រុមហ៊ុនអាជីវកម្មក្នុងស្រុក របស់ឥណ្ឌាបង្ហាញការព្រួយបារម្ភ លើការនាំចូលទំនិញថោកៗមកពីតំបន់អាស៊ាន ដែលកំពុងជន់ជោរទីផ្សារឥណ្ឌា។ ម្យ៉ាងវិញទៀត ទីក្រុងញូវដែលី ត្រូវតែការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការរក្សាទំនាក់ទំនងជាមួយតំបន់អាស៊ាន។

លោក Biswajit Dhar សាស្ត្រាចារ្យនៅក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនៅទីក្រុងដេលី បានព្រមានថា “កិច្ចព្រមព្រៀង FTA រវាងឥណ្ឌា និងអាស៊ាន បានបន្សល់ទុកផ្លូវក្រោយ សម្រាប់ក្រុមហ៊ុនចិន ក្នុងការផ្គត់ផ្គង់ទំនិញថោកៗ ដោយមិនចាំបាច់បង់ពន្ធចូលទៅក្នុងទីផ្សារឥណ្ឌា ដែលការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកពិបាកប្រកួតប្រជែង”។

បណ្តាប្រទេសសមាជិកអាស៊ាន ដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ជាបញ្ហាប្រឈមដ៏ខ្លាំងមួយសម្រាប់ប្រទេសឥណ្ឌា ព្រោះបច្ចុប្បន្ន ក្រុមហ៊ុន​ចិន​បានពង្រីកវត្តមាន​របស់ខ្លួនយ៉ាង​ឆាប់រហ័ស នៅ​ក្នុងប្រទេស​សមាជិកអាស៊ានទាំង​១០។

ប៉ុន្តែលោកសាស្ត្រាចារ្យ Biswajit Dhar បានផ្តល់ជាអនុសាសន៍ថា “ដើម្បីរក្សាភាពជាដៃគូយុទ្ធសាស្ត្រ ទីក្រុងញូវដែលលី គួរតែជៀសវាងការចាត់វិធានការជ្រុលហួសហេតុ ដើម្បីទប់ស្កាត់កុំឱ្យប្លុកអាស៊ាន ធ្លាក់ចូលទៅក្នុងដែនឥទ្ធិពល របស់ទីក្រុងប៉េកាំងកាន់តែជ្រៅ”។

ស្របពេលឥណ្ឌា កំពុងវាយតម្លៃឡើងវិញ នូវទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្លុកអាស៊ាន គេសង្កេតឃើញមានដំណោះស្រាយមួយ គឺការកែសម្រួលពន្ធគយជាយុទ្ធសាស្រ្តក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា។

ជាមួយគ្នានេះ លោក Soumya Bhowmick អ្នកជំនាញផ្នែកសកលភាវូបនីយកម្មសេដ្ឋកិច្ចនៅអង្គការ Observer Research Foundation បានលើកឡើងថា “ឥណ្ឌាអាចនឹងពិចារណាលើការកែសម្រួលពន្ធនាំចូល លើទំនិញមួយចំនួន ពីតំបន់អាស៊ាន ដូចជាទូរសព្ទដៃ និងគ្រឿងបន្លាស់រថយន្តជាដើម”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here