ក្រុមហ៊ុន Central Group អនុញ្ញាតឱ្យអ្នកដំណើរកម្ពុជាអាចទូទាត់ប្រាក់តាមQRកូដ នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ហាងលក់រាយCentral Retail ផ្សារទំនើប Central Pattana និងសណ្ឋាគារCentara Hotels &Resorts របស់ក្រុមហ៊ុនCentral Group សហការជាមួយធនាគារកណ្ដាលថៃ និងធនាគារពាណិជ្ជចំនួន៦ ដើម្បីផ្តល់សេវាទូទាត់ប្រាក់តាម QR កូដឆ្លងដែនដល់អ្នកដំណើរអន្តរជាតិ។

ធនាគារ​ពាណិជ្ជចំនួន៦ ដែល​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ​នេះ​រួមមាន​ធនាគារ​Bangkok Bank ធនាគារ Kasikornbank ធនាគារ Krungthai ធនាគារ Siam Commercial ធនាគារ Ayudhya និង​ធនាគារ CIMB Thai។

តាមរយៈកិច្ចសហការខាងលើនេះ ភ្ញៀវទេសចរណ៍មកពីប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ជប៉ុន ឡាវ និងហុងកុង អាចបង់ប្រាក់តាមរយៈកម្មវិធី App ធនាគារចល័តពីធនាគារដៃគូ ដើម្បីស្កែន QR កូដ។

សេវាកម្មនេះអនុញ្ញាត ឱ្យអ្នកដំណើរមកពីកម្ពុជា និងប្រ ទេសផ្សេងទៀតអាចដើរទិញទំនិញ ដោយមិនគិតថ្លៃសេវានៅតាមគ្រឹះស្ថានអាជីវកម្មរបស់ក្រុមហ៊ុន Central Group ជាង៤ពាន់ទីតាំង រួមទាំងហាង ផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋាននៅទូទាំងប្រទេសថៃ។

លោកស្រី Daranee Saeju ជំនួយការរបស់ទេសាភិបាលធនាគារកណ្តាលថៃ(BoT) បានមានប្រសាសន៍ឱ្យដឹងថា បច្ចុ ប្បន្ន បច្ចេកវិទ្យាកាន់តែមានសារៈសំខាន់ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ហើយការសហការភាពជាដៃគូ លើការទូទាត់ប្រាក់តាមQR កូដឆ្លងដែន គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់ សម្រាប់វិស័យហិរញ្ញវត្ថុឌីជីថល។

លោក Montri Sithiyavanich ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុនៅក្រុមហ៊ុន Central Group បានលើកឡើងថា “អតិថិជនមានជម្រើស ក្នុងការទូទាត់ប្រាក់តាមរយៈ QR កូដរបស់ប្រទេ សថៃ ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ខណៈដែលអតិថិជនអាចស្កេនរកការទូទាត់ ជាជាងពឹងផ្អែកលើសាច់ប្រាក់ ឬកាតឥណទាន ដែលការណ៍នេះ នឹងផ្តល់ភាពងាយស្រួល និងសុវត្ថិភាព បន្ថែមពីលើភាពអំណោយផល នៃអត្រាប្តូរប្រាក់”៕ប្រភព: Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here