ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែមានសញ្ញាល្អប្រសើរ ដោយដំណាច់ត្រីមាសទី៣ឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យនេះមានទំហំទឹកប្រាក់រហូតដល់ ៥៦៣៦លានដុល្លារអាមេរិក។
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកឡៅ ទិព្វសីហាបានថ្លែងឲ្យដឹងនៅថ្ងៃទី១១ តុលានេះថា សមត្ថកិច្ច នៅតាមរាជធានី ខេត្តក្រុងទូទាំងប្រទេសបានអនុម័តគំរោងចំនួន២៥២២គម្រោង ដែលមានទុនទឹកប្រាក់៥៦៣៦លានដុល្លារអាមេរិក កើនឡើង២២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា គម្រោងអនុម័តឆ្នាំនេះភាគច្រើនជា គំរោងសាងសង់ខុនដូ លំនៅដ្ឋានជាលក្ខណៈបុរី រោងចក្រ សហគ្រាស សណ្ឋាគារ និងអាគារការិយាល័យជាដើម។