តើកត្តាសំខាន់អ្វីខ្លះទើបធ្វើឱ្យសេដ្ឋីអាមេរិកនិយមចូលចិត្ត ទិញផ្ទះនៅក្នុងប្រទេសជប៉ុន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសជប៉ុន កំពុងស្រូបទាញបានលំហូរសេដ្ឋី មានទ្រព្យសម្បត្តិខ្ទង់លានដុល្លារ ពីសហរដ្ឋអាមេរិកកាន់តែច្រើននៅក្នុងឆ្នាំ២០២៤នេះ ខណៈភាគច្រើនពួកគេបានទិញផ្ទះនៅទីក្រុងតូក្យូ។

អង្គការទេសចរណ៍ជាតិជប៉ុន បានរាយការណ៍ថា ជប៉ុនទាក់ទាញបានអ្នកដំណើរអាមេរិក ជាង២,៥លាននាក់ក្នុងឆ្នាំ២០២៣ ដែលជាកំណត់ត្រាដ៏ខ្ពស់មួយ សម្រាប់ប្រទេសជប៉ុន ហើយក្នុងឆ្នាំ២០២៤នេះវិញ ចំនួននេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងកាន់តែខ្លាំង។

កត្តាដ៏ធំមួយទី១ ដែលរួមចំណែកជំរុញកំណើននេះ គឺអត្រាប្តូរប្រាក់ រវាងប្រាក់យ៉េនរបស់ជប៉ុន និងប្រាក់ដុល្លារអាមេរិក។ តម្លៃប្រាក់យ៉េនបានដាំក្បាលចុះជាង១០% ក្នុងរយៈពេល១ឆ្នាំកន្លងមក និងជាង៣០% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបើធៀបនឹងប្រាក់ដុល្លារ។

ក្រុមអ្នកជំនាញបានអះអាងថា “ការដាំក្បាលចុះនៃប្រាក់យ៉េន បានបង្កើនចំណាប់អារម្មណ៍ របស់ជនបរទេសចំពោះការទិញអចលនទ្រព្យនៅប្រទេសជប៉ុន”។

ជប៉ុនគឺជាជម្រើសដ៏គួរឱ្យទាក់ទាញ សម្រាប់ជនបរទេស ដែលមានបំណងដាក់ទុន វិនិយោគនៅក្រៅប្រទេស ដោយសា​រតែកត្តាសន្តិសុខ ស្ថិរភាពនយោបាយ តម្លៃអចលនទ្រព្យ រច​នា​​សម្ព័ន្ធអគារ ​អត្ថប្រយោជន៍​ពន្ធ និង​ហេតុផល​ផ្សេង​ទៀត​។

កត្តាទី២: គឺទស្សនៈវិស័យសេដ្ឋកិច្ច ដោយក្នុងនោះ ប្រទេ​សជប៉ុន បានសម្រួលដំណើរការនីតិវិធីអន្តោប្រវេសន៍ និងគោលនយោបាយទិដ្ឋាការ ដែលមានស្រាប់ និងបង្កើតទិដ្ឋាការថ្មីបន្ថែមទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងនោះ ជប៉ុនបានដាក់ចេញទិដ្ឋាការ “J-Skip” សម្រាប់ជនបរទេស ដែលមានជំនាញខ្ពស់ និងទិដ្ឋាការមួយទៀតគឺ “J-Find” សម្រាប់និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យក្រៅប្រទេស បន្ថែមពីលើការផ្តល់ទិដ្ឋាការស្តង់ដារ ការងារដល់ពលករបរទេស។

ចំណែកកត្តាទី៣: គឺការប្រាថ្នាចង់រៀនសូត្រ អំពីវប្បធម៌ និងរបៀបរស់នៅរបស់ជនជាតិជប៉ុន។

លោក Neil McInnes អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារ Conrad Tokyo បានលើកឡើងថា “នៅក្នុងប្រទេសជប៉ុនមានកិច្ចការ និងបទដ្ឋានសង្គមជាច្រើនដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ហើយជនបរទេសកាន់តែងាយស្រួលរស់នៅ ក្រោយពេលដែ​លពួកគេយល់ដឹង និងគោរពវប្បធម៌ជប៉ុន”៕ប្រភព: Mansion Global៕

LEAVE A REPLY

Please enter your comment!
Please enter your name here