តើការជួលការិយាល័យនៅក្នុងទីក្រុងល្បីៗចំនួន៥របស់ប្រទេសចិនមានតម្លៃប៉ុន្មានក្នុងមួយខែ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃការិយាល័យនៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងហុងកុង និងទីក្រុងក្វាងចូវ របស់ប្រទេសចិន បានធ្លាក់ចុះខ្លាំងជាងគេបំផុតក្នុងចំណោមបណ្តាទីក្រុងចំនួន២៣ ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមទិន្នន័យ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank ។

ខាងក្រោមនេះជាតម្លៃការិយាល័យ នៅទីក្រុងចំនួន៥ នៅក្នុងប្រទេសចិន គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤៖

ទី១: ទីក្រុងប៉េកាំង

តម្លៃជួលការិយាល័យលំដាប់ Prime នៅរដ្ឋធានីប៉េកាំង បានធ្លាក់ចុះ១១,១ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២៨១យ័ន(ប្រហែល៣៨,៦៧ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៨ភាគរយ។

ទី២: ទីក្រុងសៀងហៃ

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងសៀងហៃ បានធ្លាក់ចុះ៩,៩ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២២៨យ័ន(ប្រហែល៣១,៣៨ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោល គ្មានអ្នកជួលបានស្ថិតក្នុងរង្វង់២០,៨ភាគរយ។

ទី៣: ទីក្រុងក្វាងចូវ

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងមួយនេះ បានធ្លាក់ចុះ៨,៨ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៣៥យ័ន(ប្រហែល១៨,៥៨ដុល្លារ)ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោល គ្មានអ្នកជួលបានស្ថិតក្នុងរង្វង់១២ភាគរយ។

ទី៤: ទីក្រុងស៊ិនជិន

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងនេះ បានធ្លាក់ចុះ៧,៨ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៦៦យ័ន(ប្រហែល២២,៨៤ដុល្លារ)ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោល គ្មានអ្នកជួលបានស្ថិតក្នុងរង្វង់២៥,៨ភាគរយ។

ទី៥: ទីក្រុងហុងកុង

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងហុងកុង បានធ្លាក់ចុះ៨,៨ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ប្រហែល១២៨,២០ដុល្លារក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១២ភាគរយ៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here