អគារទី1 នៃគម្រោង The Pinnacle Residence សាងសង់ដល់ជាន់ដំបូលហើយ! ទីសម្គាល់ថ្មីក្នុងទីក្រុងភ្នំពេញ

0

ភ្នំពេញ ថ្ងៃទី16 ខែសីហា — នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ដោយគ្រោងសំណង់អគារទី១ទាំងមូលនៃគម្រោង The Pinnacle Residence ដែលជាលំនៅឋានប្រណីតដំបូងគេនៅលើមហាវិថីព្រះមុនីវង្ស ត្រូវបានបញ្ចប់ដល់ជាន់លើបំផុតដោយជោគជ័យ។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍគម្រោង និងបង្ហាញពីសករាជថ្មីនៃការរស់នៅលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Edward Lee និងលោក Xiao Haibo អនុប្រធានគ្រ​ប់គ្រងទៅទៅនៃក្រុមហ៊ុន Shanghai Baoye Cambodia Co., Ltd. រួមជាមួយនឹងក្រុមវិស្វកម្មគម្រោង តំណាងប្រព័ន្ធផ្សព្វផ្សាយ និងភ្ញៀវកិត្តិយសផ្សេងទៀត។

ក្នុងឱកាសនេះ លោក Edward Lee បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគម្រោងសម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងមានការរំពឹងទុកខ្ពស់សម្រាប់ដំណាក់កាលសាងសង់ដែលនៅសល់។ លោកសង្កត់ធ្ងន់លើសារៈសំខាន់របស់គម្រោងក្នុងការលើកកម្ពស់មុខមាត់អគារខ្ពស់របស់រាជធានីភ្នំពេញ​ និងបទពិសោធនៃការរស់នៅដែលមិនអាចប្រៀបផ្ទឹមបាន ដែលខុនដូ The Pinnacle Residence នឹងផ្តល់ជូនអភិជនក្នុងទីក្រុង ដោយជំរុញឲ្យក្រុមសាងសង់រក្សាស្តង់ដារគុណភាពខ្ពស់ និងធានាបាននូវការបញ្ចប់ទាន់ពេលវេលា ដើម្បីបំពេញតាមក្តីស្រមៃរបស់ម្ចាស់ផ្ទះ។

លោក Xiao Haibo បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកទាក់ទងនឹងការបញ្ចប់ទាន់ពេលវេលាជាន់ដំបូលអគារទី 1 របស់គម្រោង The Pinnacle Residence គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងអស់។ លោក​បាន​អះអាង​ថា ជំហ៊ានបន្ទាប់ក្រុម​ការងារ​នឹង​បន្ត​ខិតខំ​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដារ​គុណភាព និង​ប្រសិទ្ធភាពខ្ពស់។ លោក Xiao Haibo បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការត្រួតពិនិត្យយ៉ាងម៉ត់ចត់នូវគុណភាពសំណង់ និងបំពេញតាមតម្រូវការនៃការអភិវឌ្ឍទាំងអស់ ក្នុងគោលដៅសម្រេចបានលឿនបំផុតតាមពេលវេលាកំណត់។

ពិធីបិទបញ្ចប់ការសាងសង់ “ដោយការចាក់បំពេញជាន់ដំបូលអគារជាផ្លូវការ” នៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់ ​ដឹកនាំដោយលោក Edward Lee នាយកប្រតិបត្តិគម្រោង The Pinnacle Residence លោក Lu Fan អ្នកគ្រប់គ្រងទូទៅនៃផ្នែកលក់ និងទីផ្សារ និងលោក Feng Shusong នាយកគ្រប់គ្រងគម្រោង រួមជាមួយលោក Xiao Haibo អនុប្រធានគ្រ​ប់គ្រងទៅទៅនៃក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd. និងលោក Zhang Dingjun ប្រធានគម្រោង។ ពិធី​នេះ​ជា​ការ​ចាប់​ផ្តើម​ដំណាក់​កាល​ថ្មី​ និងអនាគតរបស់គម្រោង The Pinnacle Residence។

ដើម្បីក្លាយជាម្ចាស់លំនៅឋានប្រណីតនៅ The Pinnacle Residence សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023951666

គម្រោង The Pinnacle Residence

ខុនដូ The Pinnacle Residence មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន ជាទីតាំងស្នូលសម្រាប់ពាណិជ្ជកម្មរបស់ទីក្រុង ដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងការធ្វើដំណើរ។

ក្នុងនាមជាមជ្ឈមណ្ឌលលំនៅឋានប្រណីតដំបូងគេក្នុងទីក្រុង The Pinnacle Residence ជាអគារពហុមុខងារលំដាប់ខ្ពស់រួមមាន៖ លំនៅឋានទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មល្បីៗ ផ្សារទំនើប ការិយាល័យលំដាប់ A និងសណ្ឋាគារ រ៉ាឌីសិន លំដាប់ផ្កាយ 5 និងសេវាកម្មចម្រុះសម្បូរបែបមាននៅក្នុងគម្រោងតែមួយ។ ការអភិវឌ្ឍនេះមានបរិក្ខាររស់នៅទំនើបៗ រួមមាន៖ កន្លែងទទួលភ្ញៀវបែបសណ្ឋាគារ ស្កាយបារទំហំ 900​ ម៉ែត្រការ៉េ អាងហែលទឹកជាន់លើទំហំ 700​ ម៉ែត្រការ៉េ និងកន្លែងហាត់ប្រាណ 486 ម៉ែត្រការ៉េ ដែលគ្រប់យ៉ាងត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវបទពិសោធរស់នៅបែបថ្មីសម្រាប់ម្ចាស់គេហដ្ឋាន។​

អគារ​ទី1 ឈរ​ជា​ទីតាំង​សម្គាល់​ថ្មីរបស់ទីក្រុងភ្នំពេញ ​រួម​បញ្ចូល​គ្នា​នូវ​មុខងារ​សណ្ឋាគារ ការិយាល័យ និង​លំនៅឋាន។ ជាន់ខាងលើមានស្កាយបារទំហំ 900 ម៉ែត្រការ៉េ ជាកន្លែងសម្រាប់អភិជនទីក្រុងអាចសម្រាកលំហែ និងរីករាយជាមួយទេសភាពទីក្រុងដ៏រស់រវើក អមដោយស្រស់ស្អាតនៃដងទន្លេមេគង្គ។

គម្រោង The Pinnacle Residence ក៏មានសណ្ឋាគារ រ៉ាឌីសិន រ៉េដ ដ៏ទាន់សម័យ និងសណ្ឋាគារ រ៉ាឌីសិន ប្ល៊ូ & រ៉េស៊ីឌិន លំដាប់ខ្ពស់ផងដែរ។ ការរចនានៃសណ្ឋាគារ រ៉ាឌីសិន រ៉េដ បានប្រើប្រាស់ពណ៌ក្រហមដ៏ទាក់ទាញ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត “រីករាយគ្រប់ពេល”។​ ការរចនាសណ្ឋាគារដែលបានច្របាច់បញ្ចូលគ្នាបែបបុរាណ និងសម័យប្រកបដោយភាពច្នៃប្រឌិតស្របតាមបរិបទ និងការផ្លាស់ប្តូរក្នុងសម័យថ្មី ជាមួយសេវាកម្មលំដាប់ទីមួយ បន្ទប់ទទួលភ្ញៀវប្រណីត និងគាំទ្រដោយបរិក្ខារជីវិតលំដាប់ខ្ពស់ដូចជា៖ ភោជនីយដ្ឋាន បារ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់យូហ្គាជាដើម ដើម្បីផ្តល់នូវបទពិសោធស្នាក់នៅប្រកបដោយផាសុកភាព និងគុណភាពខ្ពស់ សម្រាប់ធុរជនសកល។

សណ្ឋាគារ រ៉ាឌីសិន ប្ល៊ូ & រ៉េស៊ីឌិន នៅគម្រោង The Pinnacle Residence ផ្តល់ជូននូវជម្រើសនៃស្នាក់នៅជាច្រើន មានយូនីតស្ទូឌីយ៉ូចាប់ពី 29 ដល់ 196 ម៉ែត្រការ៉េ មានទាំងបន្ទប់ប្រណីត និងប្រណីតថ្នាក់ខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធរស់នៅដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ឥស្សរជនក្នុងទីក្រុង។ គ្រប់គ្រងដោយសណ្ឋាគារ រ៉ាឌីសិន រាល់យូនីតទាំងនេះមិនត្រឹមតែផ្តល់ជូនការស់នៅដ៏ពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់តម្លៃវិនិយោគអតិបរមាតាមរយៈប្រាក់ចំណូលពីការជួលដែលមានស្ថេរភាព មានន័យថាម្ចាស់ផ្ទះមានជម្រើសទិញសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ឬដាក់សម្រាប់ជួលជាសេវាកម្មសណ្ឋាគារជាមួយសណ្ឋាគារ រ៉ាឌីសិន ក៏បាន។

អគារទី1 នៃគម្រោង The Pinnacle Residence ឈានដល់ចំណុចសំខាន់មួយ ដោយគម្រោងនេះរំកិលមួយជំហានទៅជិតការសម្រេចបាននូវចក្ខុវិស័យនៃការរស់នៅលំដាប់ខ្ពស់។ The Pinnacle Residence នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវគុណភាព និងគុណតម្លៃសេវាកម្ម ដោយធានាបាននូវលំនៅឋានរស់នៅដ៏ល្អប្រសើរសម្រាប់អភិជនក្នុងទីក្រុង និងបង្កើតប្រាក់ចំណូលជាមួយការវិនិយោគដ៏រឹងមាំសម្រាប់ម្ចាស់ទាំងអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here