ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិកនឹងហក់ស្ទុះងើបឡើងវិញ ក្រោយការបោះឆ្នោត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Douglas Elliman អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Noble Black បានលើកឡើងថា ការលក់ផ្ទះនៅសហរដ្ឋអាមេរិកនឹងស្ទុះងើបឡើងវិញបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ មិនសំខាន់ថា គណបក្សណាជាអ្នកឈ្នះនោះទេ។

លោកបន្តថា “ការលក់ផ្ទះក្នុងទីក្រុងធំៗដូចជាទីក្រុង Miami និងទីក្រុង Hamptons ក្នុងរដ្ឋញូវយ៉ក មានភាពមមាញឹកជាងធម្មតា ខណៈតម្រូវការទីផ្សារលំនៅដ្ឋានទាំងមូលនឹងមានការកើនឡើងក្រោយការបោះឆ្នោត”។

អ្នកជំនាញរូបនេះបញ្ជាក់ថា“ពលរដ្ឋអាមេរិកប្រកាន់ជំហរប្រុងប្រយ័ត្ន ហើយពួកគេកំពុងរង់ចាំរហូតទាល់តែការបោះឆ្នោតបិទបញ្ចប់។ វា​មិន​សំខាន់​ថា​ តើនរណានឹងឈ្នះ​ការបោះឆ្នោត​នោះទេ ប៉ុន្តែ​នៅពេល​ចប់ការបោះឆ្នោត ពលរដ្ឋ​នឹងវិលត្រឡប់​ចូល​ទីផ្សារ​វិញ​”។

អត្រាការប្រាក់លើកម្ចីទិញផ្ទះថេររយៈពេល៣០ឆ្នាំជាមធ្យមស្ថិតក្នុងរង្វង់៦,៤៧%។ នេះជាអត្រាទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។ ប្រសិនបើសម្ពាធនៅតែបន្តធ្លាក់ចុះ នោះនឹងនាំឱ្យអ្នកទិញដែលងាយរងគ្រោះដោយសារអត្រាការប្រាក់ ត្រឡប់ទៅកាន់ទីផ្សារវិញ។

ចំណែក តំបន់កំណត់យកពន្ធលើប្រាក់ចំណូលទាប ដូចជាតំបន់នៅរដ្ឋ North Carolina និងរដ្ឋតិចសាស់ ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។នេះបើយោងតាមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅទីក្រុងញូវយ៉ក Noble Black។

សូចនាការទាំងអស់បង្ហាញថា ស្ថានភាពទីផ្សារលំនៅដ្ឋាននឹងមានភាពប្រសើរនៅត្រីមាសទី៣ និងជាពិសេសត្រីមាសទី៤ នៅពេលអ្វីៗត្រូវបានដោះស្រាយ បន្ទាប់ពីការបោះឆ្នោតប្រជែងរវាងលោកស្រី Kamala Harris និងអតីតប្រធានាធិបតីលោក Donald Trump នៅថ្ងៃទី៥ ខែវិច្ឆិកា។

គិតត្រឹមត្រីមាសទីពីរ ឆ្នាំ២០២៤ តម្លៃលក់ផ្ទះជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ចំនួន៤១២.៣០០ដុល្លារក្នុងមួយយូនីត ធ្លាក់ចុះ៣,៤ភាគរយបើធៀបនឹងត្រីមាសទី១។

យោងតាមសន្ទស្សន៍តម្លៃផ្ទះ Zillow ជាមធ្យមក្នុងត្រីមាសទី២ ឆ្នាំ២០២៤ បង្ហាញថា រដ្ឋហាវ៉ៃជារដ្ឋដែលមានតម្លៃផ្ទះថ្លៃជាងគេបំផុតនៅអាមេតរិក ខណៈរដ្ឋ West Virginia ជារដ្ឋដែលមានតម្លៃផ្ទះទាបជាងគេបំផុតក្នុងចំណោមបណ្តារដ្ឋផ្សេងៗទៀតនៅសហរដ្ឋអាមេរិក៕

ប្រភព:CNBC

LEAVE A REPLY

Please enter your comment!
Please enter your name here