តើផ្នែកណាខ្លះនៃវិស័យអចលនទ្រព្យកំពុងរីកចម្រើនខ្លាំងជាងគេនៅក្នុងប្រទសហ្វីលីពីន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសហ្វីលីពីន ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិច​តួច ពីអ្នកវិនិយោគអចលនទ្រព្យ ខណៈប្រទេសនេះមិនសួវមានភាពធន់សេដ្ឋកិច្ច បើធៀបនឹងឥណ្ឌូនេស៊ី ព្រមទាំងខ្វះខាតសមត្ថភាពផលិតកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ បើធៀបនឹងប្រទេសវៀតណាម និងថៃ។

ទោះជាយ៉ាងណាក្តី ប្រទេសហ្វីលីពីនឈរនៅជួរមុខ និងមានផ្នែកសក្តានុពលជាច្រើន នៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដែលត្រូវបានគេមើលរំលង។

ខាងក្រោមនេះជាផ្នែកអចលនទ្រព្យ ដ៏សំខាន់ចំនួន២នៅប្រទេសហ្វីលីពីន៖

ទី១: ទីផ្សារលំនៅដ្ឋានប្រណីត

ទីផ្សារតម្លៃផ្ទះប្រណីត នៅទីក្រុងម៉ានីល កំពុងមានការកើនឡើង។

យោងតាមសន្ទស្សន៍ តម្លៃលំនៅដ្ឋានប្រណីតៗ នៅក្នុងទីក្រុងចំនួន១០០ ទូទាំងពិភពលោក របស់ក្រុមហ៊ុនKnight Frank បង្ហាញថា តម្លៃផ្ទះប្រណីតនៅរដ្ឋធានី ប្រទេសហ្វីលីពីន បានកើនឡើងលឿនបំផុត ក្នុងអត្រា២៦,៣%កាលពីឆ្នាំមុន និងលើសទីក្រុងឌូបៃ (គិតពីអត្រាកំណើន)។

ទីក្រុងម៉ានីល ក៏បានកាន់កាប់តំណែងកំពូល នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះផងដែរ។

ប៉ុន្តែតម្លៃផ្ទះពិតប្រាកដ នៅទីក្រុងម៉ានីល(គិតជាទំហំទឹកប្រាក់) នៅតែមានកម្រិតទាប ជាងទីក្រុងធំៗផ្សេងទៀត។ យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទឹកប្រាក់១លានដុល្លារ អាចទិញលំនៅដ្ឋានប្រណីត ទំហំ១៥៨ម៉ែត្រការ៉េនៅទីក្រុងម៉ានីល។

ប៉ុន្តែទឹកប្រាក់១លានដុល្លារ អាចទិញលំនៅដ្ឋានប្រណីតទំហំត្រឹមតែ៣៤ម៉ែត្រការ៉េ នៅប្រទេសសិង្ហបុរី។ ៦០ម៉ែត្រការ៉េនៅទីក្រុងតូក្យូ និង១១៣ម៉ែត្រការ៉េ នៅទីក្រុងបុមបៃ។  ទីផ្សារផ្ទះប្រណីតរបស់ទីក្រុងម៉ានីល កំពុងរីកចម្រើន ប៉ុន្តែនៅតែមានតម្លៃសមរម្យ។

ទី២: ទីផ្សារលក់រាយ

ទីក្រុងម៉ានីល មានមជ្ឈមណ្ឌលផ្សារទំនើប លំដាប់យក្សចំនួន២របស់ពិភពលោក។  នៅក្នុងប្រទេសហ្វីលីពីន ដែលមានភ្លៀងធ្លាក់ខ្លាំង មានសីតុណ្ហភាព និងសំណើមខ្ពស់ មជ្ឈមណ្ឌលផ្សារទំនើបធំៗ ជាកន្លែងជ្រកកោណ និងជាកន្លែងកម្សាន្ត។

លោក Joe Curran ប្រធានប្រតិបត្តិនៅទីភ្នាក់ងារអចលនទ្រព្យ KMC Savills ក្នុងទីក្រុងម៉ានីល បានលើកឡើងថា “ផ្សារទំនើប ជាវិធីសាស្ត្រជីវិតរស់នៅទីនេះ ដោយផ្តល់នូវទីជំរកគេចពីភ្លៀង និងកំដៅថ្ងៃ”។

ទី៣: ទីផ្សារការិយាល័យ

ការរីកចម្រើននៃឧស្សាហកម្ម Business Process Outsourcing (BPO) ជាកត្តាជំរុញដ៏ធំបំផុត នៅក្នុងទីផ្សារអចល​នទ្រព្យពាណិជ្ជកម្មហ្វីលីពីន។ វិស័យនេះ មិនត្រឹមតែជាប្រភពបង្កើតការងារធំជាងគេ របស់ប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញដ៏សំខាន់ នៃកំណើន និងជាប្រភពតម្រូវការការិយាល័យផងដែរ។

ការជួលការិយាល័យប្រភេទ Prime នៅទីក្រុងម៉ានីលមានតម្លៃទាបជាង ការិយាល័យនៅទីក្រុងBengaluru ទីក្រុង Mumbai និងរដ្ឋធានីNew Delhi របស់ឥណ្ឌាជិត៥០ភាគរយ។

ការណ៍នេះ​ បានជំរុញ​ឱ្យ​ក្រុមហ៊ុន​ចម្រុះ ​ជាតិ​សាសន៍​ចូលមកបង្កើត មជ្ឈមណ្ឌល​ហៅការទំនាក់ទំនង តាមទូរសព្ទ​បន្ថែម​ទៀត​(call centers)ក្នុង​ប្រទេស​ហ្វីលីពីន៕

ប្រភព: Realestatenews.ph

LEAVE A REPLY

Please enter your comment!
Please enter your name here