រដ្ឋាភិបាលថៃថ្មីគ្រោងបោះទុនវិនិយោគ៨,៧ពាន់លានដុល្លារអាមេរិកដើម្បីជំរុញសេដ្ឋកិច្ច

0

 

ដោយ: គង់ លាងហួរ

បាងកក: យោងតាមប្រភពវិមានរដ្ឋាភិបាល បានឱ្យដឹងថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn Shinawatra គ្រោងបោះទុនជាង៣០០ពាន់លានបាត(ប្រហែល៨,៧៥ពាន់លានដុល្លារ) ដើម្បីជំរុញសេដ្ឋកិច្ច។

ទុនវិនិយោគមានប្រភពមកពីច្បាប់ ចំណាយថវិកាបន្ថែម ថវិកាជាតិ សម្រាប់ការចំណាយបន្ទាន់ក្នុងគ្រាអាសន្ន និងថវិកាជាតិឆ្នាំ២០២៥។

ទី១: នៅក្រោមច្បាប់ចំណាយថវិកាបន្ថែម សម្រាប់ឆ្នាំសារ ពើពន្ធ២០២៤ រដ្ឋាភិបាលបានវិភាជន៍ថវិកា១២២ពាន់លានបាត ដើម្បីផ្តល់មូលនិធិដល់គម្រោងចែកប្រាក់ ឌីជីថលរបស់ខ្លួន។ ច្បាប់​នេះ ​បាន​ឆ្លង​ផុត​​ការជជែកដេញដោលក្នុងសភា​ និង​កំពុង​រង់​ចាំ​ការ​អនុម័ត។

ទី២: នៅក្រោមសេចក្តីព្រាង នៃថវិកាសារពើពន្ធឆ្នាំ២០២៥ រដ្ឋាភិបាលមុន បានវិភាជន៍ថវិកាចំនួន១៥២ពាន់លានបាតសម្រាប់ការជំរុញសេដ្ឋកិច្ច។ ដើមឡើយ ថវិកានេះត្រូវបានបម្រុងទុក សម្រាប់គម្រោងចែកប្រាក់ឌីជីថល ប៉ុន្តែថវិកាអាចត្រូវបានបង្វែរ ដើម្បីផ្តល់មូលនិធិដល់គម្រោងផ្សេងទៀត ប្រសិ នបើរដ្ឋាភិបាលសម្រេចចិត្ត កែសម្រួលវិសាលភាពនៃគម្រោងចែកប្រាក់ជូនប្រជាជន។

ទី៣: នៅក្រោមថវិកាជាតិ សម្រាប់ការចំណាយគ្រាអាសន្នក្រោមថវិកាសារពើពន្ធឆ្នាំ២០២៤ រដ្ឋាភិបាលមុនបានវិភាជន៍ទុកថវិកាចន្លោះពី៤០ ទៅ៥០ពាន់លានបាត។ ទោះជាយ៉ាងណា ថវិកានេះនឹងត្រូវបានអនុម័ត និងបញ្ចេញក្នុងខែកញ្ញាខាងមុខ មុនពេលឆ្នាំសារពើពន្ធបញ្ចប់។

ទាក់ទិននឹងពាក្យចចាមអារ៉ាមថា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃអាចពិចារណាកែប្រែមធ្យោបាយ ចែកប្រាក់ឌីជីថលទៅជាការចែកសាច់ប្រាក់វិញ លោកChalermphol Pensoot អគ្គនាយ កនៃការិយាល័យថវិកា បានអះអាងថា “វាអាចទៅរួច ព្រោះការផ្លាស់ប្តូរវិធីសាស្រ្តទូទាត់ មិនផ្លាស់ប្តូរគោលបំណងដើម ដើម្បីជំរុញសេដ្ឋកិច្ច តាមរយៈការបង្កើនការចំណាយ ក្នុងស្រុកនោះទេ”។

លោក Chalermphol Pensoot បានបន្ថែមថា ទោះបីជាការបង្កើតគណៈរដ្ឋមន្ត្រីថ្មី មិនទាន់ត្រូវបានបញ្ចប់រួចរាល់នៅចុងខែសីហានេះយ៉ាងណាក្តី ក៏សេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៥ មិនអាចរងផលប៉ះពាល់នោះទេ។

លោកស្រី Paetongtarn បានគូសបញ្ជាក់ថា “បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នឹងមិនត្រូវបានបញ្ចប់រួចរា ល់ក្នុងរយៈពេល២ ឬ៣ថ្ងៃនោះទេ ខណៈចំនួនកូតារដ្ឋមន្ត្រីនឹងត្រូវបានពិភាក្សាយ៉ាងប្រុងប្រយ័ត្ន ចំពោះបេក្ខជននីមួយៗ មុនពេលអ្វីៗត្រូវបានសម្រេចបញ្ចប់៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here