ធនាគារ ឈីហ្វ ផ្តល់អាហារូបករណ៍ដល់បុគ្គលិកសម្រាប់ការបន្តសិក្សានៅសាកលវិទ្យាល័យ

0

ធនាគារ ឈីហ្វ បង្ហាញអំពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការបង្កើនជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍសហគមន៍ ក្នុងនោះធនាគារ ឈីហ្វ បានផ្តល់អាហារូបករណ៍​ដល់បុគ្គលិកលើសពីម្ភៃនាក់ នៅគ្រប់សាខាទាំងអស់របស់ធនាគារ ឈីហ្វ។ គំនិតផ្តួចផ្តើមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះ មិនមែនគ្រាន់តែជាការលើកកម្ពស់​ជំនាញក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកជួយដល់សហគមន៍វិញផងដែរ។ ការវិនិយោគលើការអប់រំរបស់បុគ្គលិកនេះ ធនាគារ ឈីហ្វ កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមរយៈការបង្កើនចំណេះដឹង និងជំនាញបន្ថែមទៀតដល់បុគ្គលិក

អាហារូបករណ៍នេះត្រូវបានផ្តល់ជូន​ដល់បុគ្គលិកដែលកំពុងបន្តការ​សិក្សានៅលើមុខជំនាញជាច្រើនដូចជា ផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ ច្បាប់ ព័ត៌មានវិទ្យា បដិសណ្ឋារកិច្ច ការគ្រប់គ្រងហានិភ័យ និងផ្នែកគណនេយ្យករជំនាញ (ACCA) ដែលរួមមានថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យក្នុងស្រុក និងអន្តរជាតិ។ ចំពោះបុគ្គលិកដែលទទួលបានអាហារូបករណ៍បានសិក្សានៅក្នុងសាកលវិទ្យាល័យល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF), សាកលវិទ្យាល័យប៊ែលធី, វិទ្យាស្ថាន CamEd, សាកលវិទ្យាល័យ បៀលប្រាយ (BBU), សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Oxford ជាដើម។

ពង្រឹងសមត្ថភាពបុគ្គលិក និងលើកកម្ពស់សហគមន៍

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ជាប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមកម្មវិធីទំនួលខុសត្រូវសង្គមនេះ ដោយគួសបញ្ជាក់ថា៖ «នៅធនាគារ ឈីហ្វ យើងជឿជាក់ថា បុគ្គលិករបស់យើងគឺជាធនធានមនុស្សដ៏សំខាន់ ជាទ្រព្យដ៏មានតម្លៃបំផុត និងជាអ្វីៗគ្រប់យ៉ាង។ តាមរយៈការវិនិយោគលើការសិក្សានេះ យើងមិនត្រឹមតែលើកកម្ពស់ដល់អាជីពនាពេលអនាគតរបស់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកជួយដល់គ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ។ ការសិក្សាអប់រំគពិតជាមានសារសំខាន់។

លទ្ធផលដែលទទួលបានពីអាហារូបករណ៍នេះ គឺមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គប៉ុណ្ណោះទេ តែតាមរយៈការពង្រឹងសមត្ថភាពបុគ្គលិក​ជាមួយនឹងចំណេះដឹងល្អៗ ធនាគារកំពុងផ្តល់លទ្ធភាព​ឱ្យពួកគាត់នាំយកចំណេះដឹង និងជំនាញមកជួយដល់​សហគមន៍របស់ខ្លួនវិញនៅពេលបុគ្គលិកកាន់តែមានភាពរីកចម្រើននៅក្នុងអាជីពរបស់ខ្លួន នោះពួកគាត់នឹងជួយផ្លាស់ប្ដូរ និងរួមចំណែកបានកាន់តែមានប្រសិទ្ធភាពទាំងក្នុងវិស័យធនាគារ សហគមន៍  ហើយព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

កសាងអនាគតកាន់តែរឹងមាំសម្រាប់ធនាគា

ធនាគារ ឈីហ្វ ផ្តល់ជូនផលិតផល និងសេវាកម្មធនាគារយ៉ាងទូលំទូលាយទៅដល់សាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងបុគ្គល។ ធនាគារបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មពិសេស និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍបុគ្គលិក និងសហគមន៍ដែលជាស្នូលដ៏សំខាន់នៃយុទ្ធសាស្រ្តអាជីវកម្ម។

មិនតែប៉ុណ្ណោះ កម្មវិធីផ្តល់អាហារូបករណ៍នេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ធនាគារ ឈីហ្វ ក្នុងការរួមចំណែកជួយត្រឡប់ទៅដល់សហគមន៍វិញ។ តាមរយៈការអប់រំដល់មនុស្សជំនាន់ក្រោយ​ដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ធនាគារ ឈីហ្វ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសដែលម្ចាស់ភាគហ៊ុនកំពុងវិនិយោគប្រកបដោយវិបុលភាព កម្មវិធីទំនួលខុសត្រូវសង្គនេះ គឺជាឧទាហរណ៍ដ៏មានកិត្យានុភាពមួយ អំពីរបៀបដែលគំនិតផ្តួចផ្តើមនៃស្ថាប័នរបស់វិស័យឯកជនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបង្ហាញពីតួនាទីរបស់ធនាគារ ឈីហ្វ ក្នុងនាមជាធនាគារដែលមានទំនួលខុសត្រូវ ដើម្បីរួមចំណែកធ្វើឱ្យសង្គមជាតិកាន់តែប្រសើរ៕

📩 [email protected]

🌎 https://www.chiefbank.com.kh

LEAVE A REPLY

Please enter your comment!
Please enter your name here