ប្រជាជនវៀតណាមកំពុងជ្រើសរើសដំណើរកម្សាន្តខ្លីមកកាន់កម្ពុជាក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ

0

ប្រជាជនវៀតណាមកំពុងជ្រើសរើសដំណើរកម្សាន្តខ្លីមកកាន់កម្ពុជាក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មធ្យោបាយធ្វើដំណើរងាយស្រួល និងជម្រើសតម្លៃសមរម្យទៅកាន់គោលដៅនានា ដូចជា ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិរយៈពេល៤ថ្ងៃ របស់វៀតណាមត្រូវបានកក់ទុកអស់។

លោកស្រី Vu Bich Hue អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Flamingo Redtours លើកឡើងថា “ដំណើរកម្សាន្តរបស់ក្រុមហ៊ុន ត្រូវបានកក់ទុកទាំងស្រុង ហើយយើងសម្រេចបាន១០០% នៃគោលដៅលក់”។

សំបុត្រដំណើរកម្សាន្តទៅកាន់ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងចិនក្នុងតម្លៃចាប់ពី៨,៨លានដុង (៣៥៣ដុល្លារអាមេរិក) បានលក់ដាច់អស់មុនកាលកំណត់។ អាកាសធាតុនៅរដូវស្លឹកឈើជ្រុះ ការដឹកជញ្ជូនងាយស្រួល និងតម្លៃប្រកួតប្រជែងបានបង្កើនចំណាប់អារម្មណ៍ ក្នុងដំណើរទេសចរណ៍ក្រៅប្រទេ សក្នុងរដូវវិស្សមកាលនេះ។

ប្រទេសវៀតណាម គ្រោងប្រារព្ធទិវាថ្ងៃបុណ្យឯករាជ្យជាតិ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ នេះជាឱកាសឈប់សម្រាករបស់ពលរដ្ឋវៀតណាម និងក្លាយជាពេលវេលាធ្វើដំណើរកំសាន្ត។

ប្រជាជនវៀតណាមជាច្រើន កំពុងជ្រើសរើសដំណើរកម្សាន្តខ្លី ទៅកាន់បណ្តាប្រទេសអាស៊ាន ដូចជា ប្រទេសថៃ សិង្ហបុរី កម្ពុជា និងឥណ្ឌូនេស៊ីក្នុងតម្លៃចាប់ពី៨,៩លានដុង និងគោលដៅទេសចរណ៍ល្បីៗរបស់ចិន ក្នុងតម្លៃចាប់ពី៩,៩លានដុង។

ក្នុងករណីជើងហោះហើររយៈពេលវែង ដូចជា ការធ្វើដំណើរការកំសាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន អ្នកដំណើរចូលចិត្ត ធ្វើដំណើរនៅពេលយប់ ដើម្បីបង្កើនរយៈពេលនៃដំណើរទេសចរណ៍។

បន្ទាប់​ពី​ពិនិត្យ​មើល​កាលបរិច្ឆេទ​ ​នៅ​ចន្លោះ​ថ្ងៃ​ទី៣១ ខែ​សីហា ដល់​ថ្ងៃ​ទី៣ ខែ​កញ្ញា​ ក្រុមហ៊ុន​កក់ដំណើរកំសាន្ត Booking.com  បញ្ជាក់ថា គោលដៅ​ទេសចរណ៍ នៅតំបន់អាស៊ី​មាន​ប្រជាប្រិយភាព​បំផុត​ ក្នុង​ចំណោម​ប្រជាជនវៀតណាម៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here