គម្រោងវិនិយោគ១នៅខេត្តព្រះសីហនុ គ្រោងបន្ថែមផលិតកម្ម

0

គម្រោងវិនិយោគ១នៅខេត្តព្រះសីហនុ គ្រោងបន្ថែផលិតកម្ម

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគ របស់បណ្តាក្រុមហ៊ុនមួយចំនួន

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព នៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។

ជាលទ្ធផល សំណើសុំបន្ថែមមុខសញ្ញាផលិតកម្ម ពីលើប្រព័ន្ធផលិតកម្ម ដែលមានស្រាប់នេះ ទទួលបានការគាំទ្រទាំងស្រុងពីអង្គប្រជុំទាំងមូល

LEAVE A REPLY

Please enter your comment!
Please enter your name here