តើកម្ពុជា និងប្រទេសជិតខាងមានគោលនយោបាយខុសគ្នាបែបណាដើម្បីទាក់ទាញជនបរទេសចូលនិវត្តន៍?

0

តើកម្ពុជា និងប្រទេសជិតខាងមានគោលនយោបាយខុសគ្នាបែបណាដើម្បីទាក់ទាញជនបរទេសចូលនិវត្តន៍?

ដោយ: គង់ លាងហួរ

អន្តរជាតិ: កម្ពុជាហាក់បានបោះបង់ចោលគម្រោង “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ខណៈកម្ពុជាបានងាកទៅ ផ្តល់ទិដ្ឋាការចូលនិវត្តន៍ ER សម្រាប់ជនបរទេស អាចបន្តសុពលភាពបានបានជារៀងរាល់ឆ្នាំ។

ជនបរទេសចូលនិវត្តន៍ ដែលមានអាយុយ៉ាងតិច៥៥ឆ្នាំ ពុំចាំបាច់ផ្តល់ភស្តុតាង ជាលាយលក្ខណ៍អក្សរ អំពីស្ថានភាពឋានៈ ឬហិរញ្ញវត្ថុនោះទេ។ច្បាប់កម្មសិទ្ធិអចលនទ្រព្យរបស់កម្ពុជាមានភាពតឹងរ៉ឹង និងស្រដៀងទៅនឹងប្រទេសថៃដែរ។

តាមទ្រឹស្តី កម្ពុជាតម្រូវឱ្យជនបរទេសដាក់ឯកសារ និងបង់ពន្ធលើប្រាក់ចំណូលបរទេស។ ប៉ុន្តែគេសង្កេតមានសញ្ញាតិចតួចណាស់ នៃការអនុវត្តន៍ទិដ្ឋាការប្រភេទនេះ។ កម្ពុជាអនុញ្ញាតឲ្យជនបរទេសទទួលបានសញ្ជាតិ ប្រសិនបើពួកគេបោះទុនវិនិយោគ ឬបរិច្ចាគប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ជាពិសេសចំពោះជនជាតិចិន។

ការទទួលបានកម្មសិទ្ធិ កាន់កាប់អចលនទ្រព្យ នៅតែជាបញ្ហានៅទូទាំងតំបន់ ទោះបីជាការទិញខុនដូ ឬជួលរយៈពេលវែងជារឿងធម្មតាយ៉ាងណាក្តី ហើយការ​ស្វែងរកពលរដ្ឋ ​ក្នុង​ស្រុក​ឱ្យឈរឈ្មោះជំនួសជនបរទេស ដើម្បី​ទិញ​អចលន​ទ្រព្យ​ឬ​ធ្វើ​អាជីវកម្ម​ មាន​ហានិភ័យ​ខ្លាំង​នៅ​ទូទាំង​តំបន់អាស៊ាន។

កម្ពុជាអាចផ្តល់នូវមធ្យោបាយ ការិយាធិបតេយ្យងាយស្រួលបំផុតសម្រាប់អ្នកចូលនិវត្តន៍ស្នាក់នៅរយៈពេលយូរ។ ប៉ុន្តែកម្ពុជាខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដែលជនបរទេសមកពីបណ្តាប្រទេសលោកខាងលិចត្រូវការ។ នេះបើយោងតាមសារពត៌មាន Pattaya Mail

ទន្ទឹមនឹងនេះ ប្រទេសជិតខាងកម្ពុជា ដូចជា ប្រទេស​ថៃ​បានផ្តល់​ទិដ្ឋាការ​ រយៈពេល​វែង​ជាច្រើន​ សម្រាប់​ស្ត្រី​និង​បុរស​ លើស​ពី​​យុវវ័យធម្មតា។ ក្នុងនោះ ទិដ្ឋាការស្នាក់នៅ Elite មានរយៈពេល៥ឆ្នាំ ដល់២០ឆ្នាំ និងទិដ្ឋាការ Long Term Residence (LTR) មានរយៈពេល១០ឆ្នាំ។

គ្រប់ទិដ្ឋាការទាំងអស់ មិនអនុញ្ញាតឱ្យជនបរទេសកាន់កាប់ដីដោយផ្ទាល់ ហើយក៏មិនធានាចំពោះការទទួលបានសិទ្ធិលំនៅអចិន្ត្រៃយ៍ ឬសញ្ជាតិផងដែរ។  

ជនបរទេសអាចទិញខុនដូ នៅក្នុងប្រទេសថៃ ប៉ុន្តែជាទូទៅ ជនបរទេសនៅតែមិនអាចទទួលបាន សម្បទានទិដ្ឋាការនោះទេ។ចាប់តាំងពីខែមករា ឆ្នាំ២០២៤ ជនបរទេសណាម្នាក់ដែលចំណាយពេលស្នាក់នៅចំនួន៦ខែ ឬច្រើនជាងនេះនៅក្នុងប្រទេសថៃ អាចនឹងតម្រូវឱ្យបង់ពន្ធ លើប្រាក់ចំណូលផ្ទាល់ខ្លួន។

ខុសពីប្រទេសថៃ ប្រទេសម៉ាឡេស៊ី បានដាក់ចេញគោលនយោបាយ“ម៉ាឡេស៊ីផ្ទះទី២របស់ខ្ញុំ ”ភ្ជាប់ជាមួយលក្ខខណ្ឌតម្រូវឱ្យជនបរទេសរស់នៅ ក្នុងប្រទេសនេះយ៉ាងតិចណាស់៣ខែក្នុងមួយឆ្នាំ។  

បច្ចុប្បន្ន ម៉ាឡេស៊ី​​ មិន​តម្រូវ​ឱ្យអ្នក​ជាប់​ពន្ធ​បរទេស​បង់​ពន្ធ​លើ​ប្រាក់​ចំណូល ​ដែល​បាន​ផ្ញើ​មក​ពី​បរទេស​នោះ​ទេ៕ប្រភព:Pattaya Mail

គ្រប់គ្រងម៉ាកយីហោសណ្ឋាគារល្បីៗដូចជាសណ្ឋាគារ Conrad និងសណ្ឋាគារ Waldorf Astoria។ ក្រុមហ៊ុនមានបំណង បើកសណ្ឋាគារថ្មីយ៉ាងតិច១០០ទីតាំង ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចិន ដើម្បីបំពេញកំណើនតម្រូវការស្នាក់នៅ។

លោក Qian Jin ប្រធានក្រុមហ៊ុន Hilton Greater China & Mongolia បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថ“សណ្ឋាគាររបស់យើងមានតម្រូវការខ្ពស់ ក្នុងការផ្តល់ជូនសេវាកម្មផ្ទាល់ខ្លួនដល់ភ្ញៀវទេសចរណ៍”។

លោកបន្តថា “យើងត្រូវកែតម្រូវម៉ាកយីហោ ទាំងនោះតិចតួច ដើម្បីសម្រេចបានដំណើរការល្អប្រសើរ នៅពេលយើងឈានជើងចូលទៅកាន់គោលដៅទីផ្សារជាក់លាក់ មួយចំនួន ដើម្បីចាប់យកឱកាសរីកចម្រើន”។

ចំនួនភ្ញៀវទេសចរណ៍ចេញ ដើរកំសាន្តនៅអំឡុងពេលថ្ងៃឈប់សម្រាក នាឱកាសទិវាពលកម្មកាល ពីដើមខែឧសភានៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងគំហុក។  

ទោះជាយ៉ាងណា បណ្តាសណ្ឋាគារធំៗ ជាច្រើនបានបរាជ័យ ក្នុងការទាញយកប្រាក់ចំណូល ពីការកើនឡើងនេះ ដោយសារអ្នកដំណើរបានជ្រើសរើស ទៅលេងរមណីយដ្ឋានដែលមិនសូវមានអ្នកស្គាល់។ ម្ចាស់សណ្ឋាគារនានា បានផ្អាកការដំឡើងតម្លៃបន្ទប់ ស្របពេលមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Caitong Securities

ក្រុមហ៊ុន Hilton បានបើកសណ្ឋាគារនៅតំបន់ចិនដីគោកជាលើកដំបូង នៅក្នុងឆ្នាំ១៩៨៨ និងបានដើរនាំមុខដៃគូប្រជែងលំដាប់អន្តរជាតិផ្សេងទៀត ដូចជា សណ្ឋាគារ InterContinental និងសណ្ឋាគារ Marriott ក្នុងលក្ខខណ្ឌនៃការបើកដំណើរថ្មី

គិតត្រឹមពេលបច្ចុប្បន្ន ផលប័ត្ររបស់ក្រុមហ៊ុនប្រតិបត្តិករ Hilton រួមមានសណ្ឋាគារចំនួន៧០០ទីតាំង នៅទូទាំងតំបន់ចិនដីគោក កោះហុងកុង កោះតៃវ៉ាន់ និងទីក្រុងម៉ាកាវ កើនឡើង៣៦៧ភាគរយ បើធៀបនឹងចុងឆ្នាំ២០១៨។

លោក Zhou Tao ប្រធានផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្រុមហ៊ុន JLL ក្នុងប្រទេសចិនបានលើកឡើងថា អត្រាផលចំណេញត្រឡប់មកវិញ ពីការវិនិយោគអាចកើនឡើងដល់៤ភាគរយ ប្រសិនបើការចំណាយ លើការគ្រប់គ្រងសណ្ឋាគារត្រូវបានចាត់ចែង ប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងការផ្តល់សេវាកម្មឱ្យបានពេញចិត្តរបស់អតិថិជន។

ក្រុមហ៊ុនប្រឹក្សាធុរកិច្ច Renub Research បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ទីផ្សារសណ្ឋាគាររបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ៨,៩ភាគរយ ដល់ទំហំទឹកប្រាក់១៦៦ពាន់លានដុល្លារ នៅឆ្នាំ២០២៨ ដោយសារការកើនឡើង នៃវិស័យទេសចរណ៍ ការកើនឡើងនៃវណ្ណៈកណ្តាល និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ដើម្បីជំរុញឧស្សាហកម្មសណ្ឋាគារ៕ប្រភព:SCMP

LEAVE A REPLY

Please enter your comment!
Please enter your name here