លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសម្រស់បុរីវិមានសំណាងបណ្តើរៗ

0
Untitled design - 1

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសម្រស់បុរីវិមានសំណាងបណ្តើរៗ

       ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគី​ម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញពីសកម្មភាពសាងសង់ និងវឌ្ឍនភាពនៃការសាងសង់បុរីនេះ។

លោកឧកញ៉ាបានបង្ហោះលើផេកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៦ សីហាថា ភ្លេចៗខ្លួន បុរីវិមានសំណាង បានសាងសង់គម្រោ​ងជាបន្តបន្ទាប់ និងប្រឹងប្រែងសម្រេច ដើម្បីប្រគល់ជូននូវវីឡាប្រណិត ទៅកាន់អតិថិជន រួមជាមួយនឹងការធានាតាមស្តង់ដារ។

លោកឧកញ៉ាបានបន្តថា “ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង”។

បុរីវិមានសំណាង ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយ២៥០០ម៉ែត្រ ពីក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីតាំងដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងព័ទ្ឋជុំវិញដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម បំរើឲ្យការរស់នៅមានភាពងាយស្រួល និងផាសុខភាព។

បុរីសាងសង់លើផ្ទៃដីទំហំ២៥ហិកតានេះ នឹងក្លាយជាបណ្តុំក្រុមអភិជនសម័យថ្មីដំបូងគេ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយផ្ទៃដីដ៏ធំនេះ សាងសង់ផ្ទះតែជាង៤០០វីឡាប៉ុណ្ណោះ ដែលទស្សនវិស័យនៃការអភិវឌ្ឍន៍បុរីនេះ គឺកសាងសហគមន័អភិជនមួយ ដែលផ្សារភ្ជាប់ជីវិតជាមួយបរិស្ថាន សួនច្បារ ហាងកាហ្វេ ផ្លូវដើរហាត់ប្រាណអមនឹងដងព្រែកធម្មជាតិប្រវែងជាង១០០០គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here