បញ្ហាផលប៉ះពាល់បរិស្ថាន សង្គមបានបិទបញ្ចប់ មុននឹងចាប់ផ្តើមសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំពិនិត្យរបាយការណ៍ចុងក្រោយស្តីពី ផលប៉ះពាល់បរិស្ថាន និងសង្គម Environmental & Social Impact Assessment (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េនាពេលខាងមុខ។
-->
កិច្ចប្រជុំកាលពីទី២៧ ខែសីហា ឆ្នាំ២០២៤ដឹកនាំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យបិទបញ្ចប់ បាយការណ៍ចុងក្រោយស្តីពី ផលប៉ះពាល់បរិស្ថាន និងសង្គម Environmental & Social Impact Assessment (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីមកពីក្រសួងស្ថាប័នពាក់ព័ន្ឋជាច្រើន។
ជាលទ្ធផលអង្គប្រជុំបានពិភាក្សា យ៉ាងផុសផុលលើរបាយការណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួមមួយ ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ តាមអ្វីដូចបានពិភាក្សាក្នុងកិច្ចប្រជុំ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងចាប់ផ្តើមសាងសង់ ហើយត្រូវទទួលបានលទ្ធផលល្អប្រសើរ៕

