ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចុះពិនិត្យវឌ្ឍនភាពគំរោងហេដ្ឋារចនាសម្ព័ន្ឋថ្នាក់ជាតិសំខាន់ៗចំនួន២
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យវឌ្ឍនភាពគំរោង ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន២។
នៅថ្ងៃដដែល លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរ លោកស៊ុន ចាន់ថុលបានចុះពិនិត្យដំណើរការ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង របស់ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ព័រថេសិន ឯ.កផងដែរ។
កំពង់ផែពហុបំណងនេះ ស្ថិតនៅក្នុងភូមិតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕