ក្រុមប្រឹក្សាធុរកិច្ចអាស៊ានពិនិត្យលទ្ឋភាពនិងឱកាសវិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា

0

 

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានពិនិត្យលទ្ឋភាពនិងឱកាសវិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) លោក Wayne C. Farmer បានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងឱកាសនៃការវិនិយោគ ក្នុងវិស័យកសិឧស្សាហកម្ម

ក្នុងជំនួបកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Wayne C. Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបទល់មុខគ្នានេះ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ត្រូវបានលើកយកមកជជែកពិភាក្សា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ ភាពរីកចម្រើន ក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិផងដែរ

LEAVE A REPLY

Please enter your comment!
Please enter your name here