ក្រសួងពាណិជ្ជកម្មជម្រុញការចែកចាយគ្រាប់ស្វាយចន្ទីទៅដាក់តាមសណ្ឋាគារ លើយន្តហោះនិងភោជនីយដ្ឋាន

0

ក្រសួងពាណិជ្ជកម្មជម្រុញការចែកចាយគ្រាប់ស្វាយចន្ទីទៅដាក់តាមសណ្ឋាគារ លើយន្តហោះនិងភោជនីយដ្ឋាន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំស្តីពី “ការជំរុញការចែកចាយគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចទៅកាន់បណ្តាសណ្ឋាគារ នៅលើយន្តហោះ និងភោជនីយដ្ឋានានា”

កិច្ចប្រជុំកាលពីចុងសប្តាហ៍មុន ធ្វើឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា តាមរយៈការដាក់លក់ ឬចែកជូនភ្ញៀវទេសចរណ៍នៅលើយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន និងការកែច្នៃជាអាហារ។

នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ សហការជាមួយនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំនេះ ព្រមទាំងមានអញ្ជើញចូលរួម ពីតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមចុងភៅ សហព័ន្ធស្វាយចន្ទី សមាគមស្វាយចន្ទី និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីមួយចំនួន។

តំណាងពីរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល សមាគ​​សណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមចុងភៅ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការជំរុញប្រើប្រាស់គ្រាប់ស្វាយចន្ទីកែច្នៃរួច ក៏ដូចជាសហការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here