ធនាគារ ឈីហ្វ ដាក់បង្ហាញនូវគណនីចរន្តពិសេស “Current Prestige” ដែលមានអត្រា ការប្រាក់រហូតដល់ ១,៧៥% ក្នុងមួយឆ្នាំ

0

ធនាគារ ឈីហ្វ ដាក់បង្ហាញនូវគណនីចរន្តពិសេស Current Prestige ដែលមានអត្រា ការប្រាក់រហូតដល់ ,៧៥% ក្នុងមួយឆ្នាំ

ធនាគារ ឈីហ្វ បានប្រកាសដាក់ឱ្យដំណើរការគណនីចរន្តពិសេស«Current Account Prestige» ដែលត្រូវបានគេស្គាល់ជាទូទៅថា «Current Prestige»។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាគណនីចរន្តពិសេស ដែលផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ទៅតាមកម្រិតនីមួយៗ ហើយអត្រាការប្រាក់នឹងត្រូវបានគិតគូតាមតុល្យភាពប្រចាំថ្ងៃ

គណនីចរន្តពិសេស «Current Account Prestige» «Current Prestige» ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប ដូចជាផ្នែកសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ រួមមានផ្នែក ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម ដើម្បីជួយបំពេញតម្រូវការរបស់អតិថិជនផលិតផលនេះមានលក្ខណៈពិសេសផ្សេងៗគ្នា ដោយផ្អែកលើ​អប្បបរមានៃសមតុល្យបើកគណនីដំបូង

អត្រាការប្រាក់ត្រូវផ្តល់ជូនទៅតាមកម្រិតផ្សេងៗគ្នា

លក្ខណៈពិសេសដែលលេចធ្លោរបស់គណនីចរន្តពិសេសនេះ គឺជាការផ្តល់អត្រាការប្រាក់ទៅតាមកម្រិតអត្រាការប្រាក់នីមួយៗ ដែល​មានលក្ខណៈប្រកួតប្រជែង ដោយផ្អែកលើសមតុល្យក្នុងគណនី។ សម្រាប់អតិថិជនជាបុគ្គលទទួលបានអត្រាការប្រាក់រហូតដល់ ,៧៥% ក្នុងមួយឆ្នាំ។ សម្រាប់ក្រុមហ៊ុន អាចទទួលបានអត្រាការប្រាក់រហូតដល់ ,៧៥% ក្នុងមួយឆ្នាំ ប៉ុន្តែចំពោះស្ថាប័នហិរញ្ញវត្ថុ មានអត្រាការប្រាក់ខុសគ្នាបន្តិចបន្ទួច ដែលអាចទទួលបានរហូតដល់ ,២៥% ក្នុងមួយឆ្នាំ។

 

រចនាឡើងផ្តោតសំខាន់លើអតិថិជន និងមិនគិតថ្លៃសេវា

ការទូទាត់ការប្រាក់គឺត្រូវទូទាត់ជាប្រចាំខែ ដោយផ្តល់ជូនទៀងទាត់ទៅតាមប្រាក់បញ្ញើរបស់អតិថិជន។ ធនាគារ ឈីហ្វ បានរចនាគណនីចរន្តពិសេស Current Account Prestige នេះឡើង ដោយលុបចោលនូវថ្លៃសេវាលំហែទាំ និងថ្លៃសេវាដកប្រាក់។ ចំពោះសៀវភៅធនាគារ និងសៀវភៅមូលប្បទានប័ត្រ គឺអាចទទួលបានតាមការស្នើសុំរបស់អតិថិជន ដោយមិនគិតថ្លៃបន្ថែម ហើយមិនមានគិតថ្លៃសេវាគណនីមិនដំណើរការ ឬបិទគណនីក្នុងរយៈពេល ៦ខែដំបូងឡើយ។

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយកប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្រ្តនៃគណនីចរន្តពិសេសនេះ នៅក្នុងវិស័យ​ធនាគារ​ដែល​កំពុង​មាន​ការ​ប្រកួត​​ប្រជែងនៅកម្ពុជាថា៖« នៅក្នុងទីផ្សារដែលការរំពឹងទុករបស់អតិថិជនកំពុងវិវឌ្ឍឥតឈប់ឈរ ែលជាស្ថានភាពចាំបាច់មួយក្នុងការបន្ដឈានឆ្ពោះទៅមុខ គឺយើងផ្តល់ជូន​នូវផលិតផលដែលបំពេញតម្រូវការរបស់អតិថិជន គណនីចរន្តពិសេសនេះ គឺជាផ្នែកមួយដ៏​សំខាន់នៃយុទ្ធសាស្រ្តរបស់យើង ក្នុងការពង្រឹងគោល​ជំហរនៅក្នុងឧស្សាហកម្មនេះ និងកសាងទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនរបស់ធនាគារ ឈីហ្វ»

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ផលិតផល​នេះ សូម​អញ្ជើញ​ទៅ​កាន់​សាខា​​ធនាគារ ឈីហ្វ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ធនាគារ បន្តផ្តល់អាទិភាពដល់ការពេញចិត្តរបស់អតិថិជន ដោយផ្តល់សេវាកម្មដែលស្រប​តាម​តម្រូវ​ការ​​ហិរញ្ញវត្ថុ និងការរំពឹងទុករបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម:https://www.chiefbank.com.kh/en/Products/CurrentPrestige

Telegram: https://t.me/chiefbankcambodia

Facebook: https://www.facebook.com/ChiefCambodiaBank

Instagram: https://www.instagram.com/chief_bank/

YouTube: https://www.youtube.com/@chiefbank7042

☎️ 023 900 878 (ទីស្នាក់ការកណ្តាល)

☎️ 023 900 879 (សាខាខណ្ឌដូនពេញ – សង្កាត់ផ្សារកណ្តាលទី២)

☎️ 023 212 878 (សាខាខណ្ឌ ៧មករា -សង្កាត់វាលវង់)

☎️ 023 230 488 (សាខាខណ្ឌច្បារអំពៅ – សង្កាត់ច្បារអំពៅទី២)

☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here