តើរដ្ឋាភិបាលកម្ពុជាកសាងផ្លូវក្រវ៉ាត់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមបានប៉ុន្មានពាន់គីឡូម៉ែត្រហើយ?

0

តើរដ្ឋាភិបាលកម្ពុជាកសាងផ្លូវក្រវ៉ាត់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមបានប៉ុន្មានពាន់គីឡូម៉ែត្រហើយ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលនយោបាយ កសាងផ្លូវជាប់ព្រំដែនទូទាំងប្រទេស ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងការពារអធិបតេយ្យភាពនៅតាមព្រំដែន។

យោងតាមរបាយការណ៍បានបង្ហាញថា កម្ពុជាបានកសាហេដ្ឋារចនាសម្ព័ន្ឋ ​ជាមួយប្រទេសវៀតណាម គិតចាប់ពីចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ បានស្ថាបនាផ្លូវបានប្រវែង៦៨៥ គីឡូម៉ែត្រ លើផែនការសរុប១០៦៩គីឡូម៉ែត្រ។

ជាមួយប្រទេសថៃ បើគិតពីចន្លោះឆ្នាំ១៩៩៤ ដល់២០២៣ បានកសាងផ្លូវ បានប្រវែង៤៥៥គីឡូម៉ែត្រ លើផែនការសរុបប្រវែង៥០៩គីឡូម៉ែត្រ ។ ជាមួយប្រទេសឡាវ ចន្លោះពីឆ្នាំ២០១៥ ដល់២០២២ បានកសាងផ្លូវបានប្រវែង១៧៩គីឡូម៉ែត្រ លើផែនការសរុប៣៧៧គីឡូម៉ែត្រ។

ដោយឡែកកាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍ សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) អោយបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍ តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាម នៅលើទីតាំងដីដែលបានឯកភាពរួចហើយ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងសន្និសីទពីវឌ្ឍនភាព៥ឆ្នាំ របស់ក្រសួងការពារជាតិកាលពីពេលថ្មីៗនេះថា ឥឡូវនេះយើងអាចធ្វើដំណើរមួយជុំប្រទេសបាន តាមរយៈផ្លូវក្រវ៉ាត់ព្រំដែនដោយចេញដំណើរពីខេត្តកោះកុង គ្រាន់តែកន្លែងខ្លះផ្លូវមានការខូចខាតខ្លះដោយអន្លើ ដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០ភាគរយយើងអាចធ្វើដំណើរបាន។

លោកបញ្ជាក់ថា “ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលដល់កងកម្លាំង ដែលឈរជើងការពារបូរណភាពទឹកដី ថែមទាំងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែនទៀតផង

បន្ទាប់ពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបង្កើតមូលនិធិ ដើម្បីកៀរគថវិកាបន្ថែមពីប្រជាពលរដ្ឋ សម្រាប់កសាងផ្លូវក្រវ៉ាត់ព្រំដែនរួចមក គេឃើញ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានស័្មគ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលមូលនិធិ ក្នុងបុព្វហេតុ កសាងផ្លូវក្រវាត់ព្រំដែនយ៉ាងផុលផុស។

បើតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ -២៩សីហា មានចំនួនអ្នកដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយមូលនិធិ មានជិត២០ម៉ឺននាក់ សរុបជាទឹកប្រាក់ជាង១១លានដុល្លារ ក្នុងនោះមានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ

 

LEAVE A REPLY

Please enter your comment!
Please enter your name here