ប្រទេសថៃជួយអភិវឌ្ឍន៍ផ្លុវជាតិលេខ៦៧ និង៦៨នៅតាម ព្រំដែនប្រទេសទាំងពីរ

0

ប្រទេសថៃជួយអភិវឌ្ឍន៍ផ្លុវជាតិលេខ៦៧ និង៦៨នៅតាម
ព្រំដែនប្រទេសទាំងពីរ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកCHERDKIET ATTHAKOR) ឯកអគ្គរាជទូត ថៃ ប្រចាំកម្ពុជាបានអះអាងថា ប្រទេសថៃបានជួយអភិវឌ្ឍន៍ផ្លូវជាតិជាប់ព្រំដែនជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
លោកបានថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួរសមនិងជំរាបលា ជាមួយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី និងលោក ឯកអគ្គរាជទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានា រវាងព្រះរាជាណាចក្រទាំងពីរ នាពេលកន្លងមក ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមខ្សែបន្ទាត់ព្រំដែន ជាអាទិ៍ ផ្លូវជាតិលេខ៦៧ និង៦៨ជាដើម ដែលជាការរួមចំណែ ករក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍ របស់ប្រជាជនប្រទេសទាំងសងខាង។
តាមរយៈលោកឯកអគ្គរាជទូត លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ សម្តែងនូវអំណរគុណ ទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង (NEDA – Neighbouring Countries Economic Development Cooperation Agency) រាជរដ្ឋាភិបាលថៃ ក៏ដូចជាឯកអគ្គរាជទូត ចំពោះកិច្ចសហប្រតិបត្តិការនានារៀងមក។
ក្នុងកាលៈទេសៈដែល លោកឯកអគ្គរាជទូត នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ និងបង្ហាញនូវជំនឿចិត្តថា ទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងរាជរដ្ឋាភិបាល និងប្រជាជន ក្នុងនាមជាអ្នកជិតខាង នឹងបន្តនូវភាពភាពជិតស្និត និងល្អប្រសើរបន្ថែមទៀត ជាពិសេសលើកិច្ចការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here