តើដីធ្លីនៅប្រទេសហ្វីលីពីនមានតម្លៃបែបណានៅឆ្នាំ២០២៤នេះ?

0

តើដីធ្លីនៅប្រទេសហ្វីលីពីនមានតម្លៃបែបណានៅឆ្នាំ២០២៤នេះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: គេសង្កេតឃើញមានរឿងជាច្រើន ដែលអតិថិជនគ្រប់រូបត្រូវគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនពេលសម្រេចចិត្ដទិញអចលនទ្រព្យ នៅក្នុងប្រទេសហ្វីលីពីន។

ការស្រាវជ្រាវស្វែងរកតម្លៃដីធ្លី នៅក្នុងប្រទេសហ្វីលីពីនជាការលំបាក ដោយសារតម្លៃដី អាចប្រែប្រួលយ៉ាងខ្លាំងអាស្រ័យទៅតាមតំបន់។

ខាងក្រោមនេះជាទិដ្ឋភាពទូទៅ នៃតម្លៃដីជាមធ្យមនៅហ្វីលីពីន តាមរយៈការគណនាលាយបញ្ចូលគ្នា ទាំងតម្លៃដីបែបលំនៅដ្ឋាន ដីកសិកម្ម និងដីបែបពាណិជ្ជកម្ម គិតត្រឹមខែកក្កដា ឆ្នាំ២០២៤។

ដីធ្លីនៅទូទាំងប្រទេសហ្វីលីពីន មានតម្លៃជាមធ្យម១.២២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្នុងនោះតម្លៃដីនៅទីតាំងភាគច្រើន បានបង្ហាញកំណើនប្រចាំឆ្នាំជាវិជ្ជមាន ខណៈតម្លៃដីនៅទីតាំងមួយចំនួនតូចផ្សេងទៀតបានធ្លាក់ចុះ។ 

តួយ៉ាង តម្លៃដីលក់ជាមធ្យម នៅទីក្រុងម៉ានីលបានបង្ហាញកំណើនប្រចាំឆ្នាំក្នុងរង្វង់០,៧ភាគរយ ដល់ចំនួន១.៦៤៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីជាមធ្យមនៅទីក្រុង Cebu  បង្ហាញកំណើនប្រចាំឆ្នាំក្នុងរង្វង់២,៧%ដល់២០៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

នៅទីក្រុង Quezon City តម្លៃដីលក់ជាមធ្យម បានបង្ហាញកំណើនប្រចាំឆ្នាំក្នុងរង្វង់១,៣ភាគរយ ដល់ចំនួន១.៩៥១ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីជាមធ្យមនៅទីក្រុង Makati បង្ហាញការធ្លាក់ចុះប្រចាំឆ្នាំក្នុងរង្វង់០,១%ដល់៣.៩៧៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែក នៅខេត្ត Cavite តម្លៃដីលក់ជាមធ្យម បានបង្ហាញកំណើនប្រចាំឆ្នាំ ក្នុងរង្វង់១,២ភាគរយ ដែលមានតម្លៃកើនដល់ចំនួន៥០៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីជាមធ្យមនៅទីក្រុង Baguio បង្ហាញការធ្លាក់ចុះប្រចាំឆ្នាំ ក្នុងរង្វង់០,៨%ដល់១.៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បន្ថែមពីនេះ នៅពេលជនបរទេសទិញដី នៅប្រទេសហ្វីលីពីន ពួកគេត្រូវបង់ថ្លៃដើមបន្ថែមទៀត ដូចជា ពន្ធផ្ទេរដី ឬថ្លៃភ្នាក់ងារ ពន្ធប្រថាប់ត្រាឯកសារ ថ្លៃ​ចុះឈ្មោះ និងពន្ធលើអចលនទ្រព្យពិត (RPT)៕ប្រភព: Own Property Abroad

LEAVE A REPLY

Please enter your comment!
Please enter your name here