សំណួរសំខាន់ៗពីវឌ្ឍនភាពបុរីវិមានសំណាង តើគំរោងពិសេសនេះវិវត្តន៍ដល់ការហើយ?
ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលការសាងសង់ សម្រេចបានវឌ្ឍនភាពជាច្រើន និងមានអតិថិជនចូលរស់នៅបណ្តើរៗហើយ គេហទំព័រPropertyarea.asia បាននិងកំពុងតាមដានដំណើរវិវត្តន៍របស់បុរីនេះ។
សំណួរសំខាន់ៗពីវឌ្ឍនភាពបុរីវិមានសំណាង តើគំរោងពិសេសនេះវិវត្តន៍ដល់ការហើយ?
ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលការសាងសង់ សម្រេចបានវឌ្ឍនភាពជាច្រើន និងមានអតិថិជនចូលរស់នៅបណ្តើរៗហើយ គេហទំព័រPropertyarea.asia បាននិងកំពុងតាមដានដំណើរវិវត្តន៍របស់បុរីនេះ។
បុរីដែលអភិវឌ្ឍន៍ ដោយលោកឧកញ៉ាមណ្ឌិតគីម ហ៊ាងបាននិងកំពុងទទួលបានការគាំទ្រជាច្រើន ពីអភិជនសម័យថ្មី និងអ្នករស់នៅក្នុងបុរី ដែលរចនាឡើងនូវម៉ូតផ្ទះនិមួយៗតាមស្តង់ដាសហសម័យ។
អ្នកនាងណាំ ម៉ារី នាយកផ្នែកលក់បុរីវិមានសំណាងបានឆ្លើយសំណួរសំខាន់ៗចំនួន៣ ទាក់ទងនឹងបុរីលំដាប់អភិជននេះ។
សំណួរៈ តើរហួតមកទល់ពេលនេះ មានអតិថិជនច្រើនប៉ុណ្ណាហើយ បានចួលរស់នៅក្នុងបុរីនេះ?
ចម្លើយៈ សម្រាប់ផ្ទះនៅបុរី វិមានសំណាង យើងបានប្រគល់ជូនអតិថិជនមួយចំនួនហើយទាំងផ្ទះអាជីវកម្ម និងវីឡាទោលប្រណិត ហើយយើងក៏ត្រៀមប្រគល់ជូនអតិថិជន ជាបន្តបន្ទាប់ទៀតផងដែរ។
សំណួរ តើរហូតមកទល់ពេលនេះ ការសាងសង់បុរីនេះសម្រេចបានវឌ្ឍនភាពយ៉ាងដូចម្តេច?
សម្លើយៈ វឌ្ឍនភាពនៃការសាងសង់ សម្រាប់ប្លុកទីមួយ កំពុងដំណើរការសាងសង់ជាង50% នៃគម្រោងជារាងរាល់ថ្ងៃយ៉ាងមមារញឺក ហើយវីឡាមួយចំនួន ក៏នឹងត្រៀមប្រគល់ជូនអតិថិជនជាបណ្ដើរៗ។
សំណួរៈ តើអ្វីជាចំណុចពិសេសប្លែកគេរបស់បុរីវិមានសំណាង?
ចម្លើយៈ ចំណុចពិសេសប្លែកគេ ជាគម្រោងសាងសង់សុតតែវីឡាទោលប្រណិត ដែលមានតែជិត៤០០វីឡា ម៉ូដក្លាសិក-បារាំង មានកំពស់៣ជាន់ ចាក់ប្លង់សេ4សន្លឹកកន្លះ សំណង់គុណភាពរឹងមាំមិនស្រុត មិនប្រេះ មិនជ្រៀបទឹក និងមានស្កាយបានៅជាន់ដំបូល។
ក្នុងសគមន៍ឯកជន មានព្រែកធម្មជាតិហូរកាត់គម្រោង ជាការរស់នៅប្រណិត បែបអភិជនសម័យថ្មី អភិវឌ្ឍន៍ដោយអ្នកជំនាញអចលនទ្រព្យ គឺលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ដល់ទាំងទំនុកចិត្ត និងភាពជឿជាក់ក្នុងការរស់នៅ៕