ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង

0
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង
កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលមានទីតាំងនៅក្នុង បុរីខេអេស រ៉េសុីដេន ដែលស្ថិតនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាមួយ​នឹង​ការ​ប្រកាស​បើក​ក្លឹប​ប្រដាល់​នេះ​ លោកឧកញ៉ាបណ្ឌិត ក៏​បាន​ប្រកាស​ជ្រើសរើសគ្រូបង្វឹកអាជីព​ចំនួន​ ២ ឬ ៣នាក់ ដែលមានលក្ខណៈសម្បត្តិ ដូចជា៖ ១)ធ្លាប់ជាកីឡាប្រដាល់អាជីព និងធ្លាប់ប្រកួតលើស ១០០ ដង ២)មិនផឹកស្រា មិនជក់បារី និងមិនលេងល្បែងសុីសង ៣)ស្រលាញ់ប្រដាល់ និងចង់ចូលរួមធ្វើឱ្យ ខ្មែរ យូណាយធីត គុណខ្មែរ ក្លាយជាក្លឹបលេខមួយ នៅកម្ពុជា ត្រឹមឆ្នាំ២០៣០។
សូមជម្រាបថា បច្ចុប្បន្ន​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang), ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើស​ពី​នេះ ក្នុងវិស័យកីឡា​ លោកឧកញ៉ាបណ្ឌិត ក៏ជា​ស្ថាបនិក និងប្រធានក្រុមបាល់ទាត់​ពាក់កណ្តាល​អាជីព Khmer United FC ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here