ម្ចាស់អចលនទ្រព្យពាណិជ្ជកម្មនៅអាមេរិកត្រូវទូទាត់សងបំណុល១,៥ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៥

0

ម្ចាស់អចលនទ្រព្យពាណិជ្ជកម្មនៅអាមេរិកត្រូវទូទាត់សងបំណុល១,៥ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​JLL បានឱ្យដឹងថា ម្ចាស់ការិយាល័យ អគារអាផាតម៉ិន និងអចលនទ្រព្យពាណិជ្ជកម្មផ្សេងទៀត នៅសហរដ្ឋអាមេរិកនឹងត្រូវទូទាត់សងបំណុលចំនួន១,៥ទ្រីលានដុល្លារ នៅដំណាច់ចុងឆ្នាំក្រោយ។

តម្លៃអចលនទ្រព្យបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីការរឹតបន្តឹងអត្រាការប្រាក់នាពេលកន្លងទៅ បានបង្កើនបន្ទុកចំណាយលើម្ចាស់អចលនទ្រព្យ។ ការណ៍នេះ បានបង្កការលំបាកក្នុងការខ្ចីប្រាក់ និងបង្ខំឱ្យម្ចាស់អចលនទ្រព្យជាច្រើន ងាកទៅបោះផ្សាយលក់ភាគហ៊ុន។

បំណុលរបស់បណ្តាម្ចាស់អគារអាផាតម៉ិន គ្របដណ្តប់ចំណែក៤០% នៃបំណុលសរុបដែលដល់កាលកំណត់ ទូទាត់សងនៅចុងឆ្នាំ២០២៥។ គ្រួសារជាច្រើននៅអាមេរិក បានប្រើប្រាស់កម្ចី ដើម្បីទិញអចលនទ្រព្យ ក្នុងកំឡុងពេលគោលនយោបាយ អត្រាការប្រាក់មានភាពធូររលុង ដោយសង្ឃឹមថា នឹងទាញបានផលចំណេញខ្ពស់ ពីការជួលទៅឱ្យអតិថិជនដទៃ។

ប៉ុន្តែក្រោយពីធនាគារកណ្តាលអាមេរិក(Fed) ចាប់ផ្តើមដំឡើងអត្រាការប្រាក់ ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក អ្នកវិនិយោគជាច្រើន បានខាត់បង់ប្រាក់ចំណូល ពីការជួលអចលនទ្រព្យរបស់់ពួកគេអស់យ៉ាងច្រើន ដោយសារការបង់អត្រាការប្រាក់ទៅឱ្យធនាគារខ្ពស់ជាងមុន។

យោងតាមទិន្នន័យចងក្រង ដោយក្រុមហ៊ុន MSCI Real Assets បានឱ្យដឹងថា ការកើនឡើងថ្លៃធានារ៉ាប់រង និងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ បានបន្សល់ទុកឱ្យវិស័យអចលនបែបទ្រព្យពាណិជ្ជកម្មអាមេរិក ជាប់គាំងនៅក្នុងវិបត្តិ ឬប្រឈមមុខនឹងហានិភ័យ នៃការខកខានទូទាត់សងបំណុល។

កាលកំណត់ទូទាត់សងបំណុល ក៏ជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ផ្សារហ៊ុនអាមេរិក Wall Street ខណៈប្រាក់កម្ចីភាគច្រើន ដែលមានអត្រាការប្រាក់ប្រែប្រួល(floating-rate) ត្រូវបានចាក់បញ្ចូល ទៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម។  

យ៉ាងណាមិញ បញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ ពាណិជ្ជកម្មអាមេរិក ពុំត្រូវបានក្រុមអ្នកវិនិយោគ ចាត់ទុកជាបញ្ហាសម្រាប់ប្រព័ន្ធធនាគារនោះទេ៕ប្រភព:Yahoo finance

LEAVE A REPLY

Please enter your comment!
Please enter your name here