ដោយ: គង់ លាងហួរ
អន្តរជាតិ: i-City ជាទីក្រុងឌីជីថលឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី បានដាក់បង្ហាញគម្រោងអគារសួនកំសាន្ត SkyCity Tower ដែលមានកម្ពស់៦០ម៉ែត្រផុតពីផ្ទៃដី។នេះបើយោងតាមសារពត៌មាន NST Online។
មន្ត្រីជាន់ខ្ពស់ម៉ាឡេសុីមួយរូប បានលើកឡើងថា គោលដៅទាក់ទាញថ្មី រួមជាមួយនឹងផលិតផលទេសចរណ៍ដែលមានស្រាប់នៅក្នុងទីក្រុង i-City នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញយុទ្ធនាការ “Visit Selangor”ឆ្នាំ២០២៥ឱ្យទទួលបានជោគជ័យ។ តំបន់នេះរំពឹងថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន៥លាននាក់នៅឆ្នាំក្រោយ។
ទីក្រុងឌីជីថល i-City មានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរយារណាស់មកហើយ និងបានបោះជំហានឈានមុខគេក្នុងការអភិវឌ្ឍន៍ទីក្រុង និងទីតាំងទេសចរណ៍នៅក្នុងរដ្ឋ Selangor។បច្ចុប្បន្ន i-City បានក្លាយជាមជ្ឈមណ្ឌលមួយ ដែលអាចជួយឱ្យអាជីវកម្មក្នុងស្រុករីកចម្រើន ដោយទទួលបានអត្ថប្រយោជន៍ពីលំហូរភ្ញៀវទេសចរណ៍ និងសេដ្ឋកិច្ច។







