អ្នកជំនាញៈ ចលនាទិញ លក់ ជួលអចលនទ្រព្យមានសកម្មភាពតិចតួច

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា សកម្មភាពទិញ លក់ ជួលអចលនទ្រព្យនៅរាជធានីភ្នំពេញ នៅតែមានសកម្ម​ភាពខ្លះៗ។

អគ្គ​នាយិកាក្រុមហ៊ុនKAT Appraisal លោកស្រីចេវ សុឃុន បានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពទិញ លក់ ជួលអចលនទ្រព្យ នៅតែមានសកម្មភាពខ្លះៗ សម្រាប់អចលនវត្ថុ ដែលមានតម្លៃល្អ(តម្លៃក្រោមទីផ្សារ) និងមានទីតាំងល្អ ព្រោះអ្នកវិនិយោគមួយចំនួន ពួកគេនៅតែសម្លឹងនិងបន្តវិនិយោគ។

លោកស្រីបន្តថា “អ្នកមានលុយ នៅតែមានសុទិដ្ឋិនិយម សម្រាប់អចលនវត្ថុណា មានទូតាំងល្អ តម្លៃក្រោមទីផ្សារ និងអាចរកឱកាសចំណេញបាន”។ លោកស្រីបន្តថា “ទីផ្សារអាចនកិយាយពីភាពយឺតយ៉ាវ តែមិនមែនមានន័យថា អ្វីៗជាប់គាំងទាំងស្រុងនោះទេ”។

លោកស្រីចេវ សុឃុនបានបន្តថា នៅក្នុងវិបត្តិតែងតែមានឱកាស ហើយឱកាសដែលអ្នកវិ​និយោគ ទទួលបាននាពេលនេះ មានឱកាសចំណេញខ្ពស់សម្រាប់ពេលអនាគត ព្រោះពួកគេអាចទទួលបានអចលនវត្ថុ មានតម្លៃក្រោមទីផ្សារ៣០ទៅ៥០ភាគរយ។

ជាមួយគ្នានេះ លោកឡាំ វិបុល អ្នកជំនាញអចលនវត្ថុផងដែរបានមានប្រសាសន៍ឲ្យដឹងផងដែរថា ឱកាសទិញ លក់ ជួល អចលនទ្រព្យ នៅតែមានសកម្មភាព តែយើងមិនអាចនិយាយថា វាប្រសើរដូចមុនវិបត្តិកូវីដ១៩នោះទេ តែទីផ្សារមានសញ្ញាមានសង្ឃឹម និងកំពុងកំរើកឡើងវិញបណ្តើរៗផងដែរ។

លោកបន្តថា “អ្នកមានលុយនៅតែទិញ នៅពេលពួកគេឃើញអចលនទ្រព្យ មានទីតាំងអាចប្រកបអាជីវកម្មបាន និងមានតម្លៃល្អៗ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here