ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Panattoni ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានជំរុញឱ្យឥណ្ឌាជួយសម្រួលដំណើរការទិញយកដីធ្លីនៅក្នុងប្រទេសមួយនេះ ស្របពេលតម្រូវការឃ្លាំងកើនឡើង។
បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបរទេស និងក្នុងស្រុកកំពុងសាងសង់ឃ្លាំងបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការស្តុកទុកទំនិញដែលកំពុងកើនឡើង។ ប៉ុន្តែ ការទិញយកដីជាបញ្ហាដ៏លំបាកនៅក្នុងប្រទេសនេះ ហើយដំណើរការផ្ទេរមានភាពស្មុគស្មាញ និងត្រូវចំណាយពេលវេលាយូរ។
លោក Robert Dobrzycki នាយកប្រតិបត្តិក្រុមហ៊ុន Panattoni បានលើកឡើងថា “យើងមើលឃើញឱកាសពង្រីកអាជីវកម្មនៅប្រទេសឥណ្ឌា។ប៉ុន្តែបញ្ហាប្រឈមធំបំផុតជាការទិញយកដី និងលទ្ធភាពទទួលបានទិន្នន័យ”។