ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្នុងគោលដៅបង្កើតសកម្មភាពពាណិជ្ជកម្ម និងជួយដល់អ្នកមានស្រុកកំណើតនៅ ខេត្តស្វាយរៀង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្កើតក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ(Svay Rieng Business Club in Phnom Penh)។
លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ តុលាថា ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ដើម្បីមករៀនសូត្រ រស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺពិតជាមិនមែនជារឿងងាយស្រួល តែក៏មិនមែនមានន័យថា យើងមិនអាចធ្វើបាននោះទេ។
-->
លោកបន្តថា ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) ត្រូវបានបង្កើតឡើងដោយកូនអ្នកស្វាយរៀង ដែលបានមករៀនសូត្រ រស់នៅ និងកំពុងមានអាជីវកម្មនៅរាជធានីភ្នំពេញ ហើយមានឆន្ទះចង់ចូលរួមគ្នា ដើម្បីធ្វើអោយអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួន នៅភ្នំពេញ បានរីកចំរើនថែមមួយកំរិតទៀត ពិសេសបានឱកាសចូលរួមដល់ការរីកចំរើននៅខេត្តស្វាយរៀង ដែលជាស្រុកកំណើត។
តើអ្នកចង់ចូលរួមត្រូវមានលក្ខខ័ណ្ឌអ្វីខ្លះ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា ដើម្បីចូលរួមជាមួយក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) លោកអ្នកត្រូវតែជាអ្នកកើត នៅក្នុងខេត្តស្វាយរៀង និងកំពុងមានមុខរបរស្របច្បាប់ណាមួយនៅភ្នំពេញ។
សូមទាក់ទងលោក ឆេង ចាន់ទី 076 334 5555 និងលោក ម៉ៃ គុណមករា 017 29 62 63៕
