តម្លៃផ្ទះវីឡា និងផ្ទះ Townhouse ក្នុង​ទីក្រុង​ហាណូយ ដាំក្បាលចុះនៅត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយ​ការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា តម្លៃ​ផ្ទះ​វីឡា និង​ផ្ទះ​Townhouse ក្នុង​ទីក្រុង​ហាណូយ​ ប្រទេសវៀតណាមនៅក្នុង​ត្រីមាស​ទី៣ បាន​ដាំក្បាលចុះ​ប្រហែលពី១៦%ទៅ១៧%ធៀប​នឹង​ត្រីមាស​មុន។

តម្លៃផ្ទះវីឡានៅតំបន់ជាយក្រុងហាណូយក្នុងទីផ្សារបឋម(Primary Market) ដែលអ្នកអភិវឌ្ឍន៍លក់ដោយផ្ទាល់ទៅឱ្យអ្នកទិញ បានធ្លាក់ចុះ១៦% មកនៅត្រឹម១៥០លានដុង(៦.០៣៨ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam។

ចំណែក តម្លៃផ្ទះ Townhouse ក្នុងទីផ្សារបឋមដូចគ្នាបានធ្លាក់ចុះ១៧ភាគរយមកនៅត្រឹម១៥៦លានដុងក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ តម្លៃផ្ទះវីឡានៅក្នុងទីផ្សារបន្ទាប់បន្សំ(Secondary Market) ដែលអ្នកទិញបានលក់បន្តទៅឱ្យអ្នកទិញដទៃផ្សេងទៀត បានកើនឡើង៣%ធៀបនឹងត្រីមាសទី២ដល់១៦៩លានដុង ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃផ្ទះ Townhouse បានកើនឡើង៤% ដល់១៨៧លានដុងក្នុងមួយម៉ែត្រការ៉េ។

បើយោងតាមការប្រៀបធៀបបានបង្ហាញថា តម្លៃផ្ទះវីឡាលើទីផ្សារបន្ទាប់បន្សំមានតម្លៃថ្លៃជាងផ្ទះវីឡានៅលើទីផ្សារបឋមប្រមាណ១៣ភាគរយ ខណៈតម្លៃផ្ទះ Townhouse នៅលើទីផ្សារបន្ទាប់បន្សំ មានតម្លៃថ្លៃជាងផ្ទះ Townhouse លើទីផ្សារបឋមចំនួន២០ភាគរយ។

លោកស្រី Do Thu Hang នាយកជាន់ខ្ពស់ផ្នែកសេវាប្រឹក្សាយោបល់នៅក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានអះអាងថា ការកើនឡើងនៃការផ្គត់ផ្គង់ផ្ទះវីឡា និងផ្ទះTownhouse នៅតំបន់ជាយក្រុងហាណូយ ដូចជាសង្កាត់ Me Linh និងសង្កាត់ Thuong Tin បានធ្វើឱ្យតម្លៃធ្លាក់ចុះ។

ថ្វីបើការផ្គត់ផ្គង់ និងតម្លៃមានការប្រែប្រួល ក៏ប៉ុន្តែ ទីផ្សារផ្ទះវីឡា និងផ្ទះ Townhouse ទូទាំងទីក្រុងហាណូយ បាបង្ហាញសញ្ញាវិជ្ជមាននៅក្នុងត្រីមាសទី៣ ដោយសារកំណើននៃតម្រូវការខ្ពស់នៅសង្កាត់ Ha Dong សង្កាត់ Me Linh និងសង្កាត់ Thuong Tin៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here