ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យ នៅក្នុងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានមានការប្រែប្រួល អាស្រ័យលើបរិបទនៃប្រទេសនីមួយៗ។
ខាងក្រោមនេះ ជាតម្លៃជួលការិយាល័យ ក្នុងទីក្រុងរបស់បណ្តាប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន នៅត្រីមាសទី៣ ឆ្នាំ២០២៤។
ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យ នៅក្នុងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានមានការប្រែប្រួល អាស្រ័យលើបរិបទនៃប្រទេសនីមួយៗ។
ខាងក្រោមនេះ ជាតម្លៃជួលការិយាល័យ ក្នុងទីក្រុងរបស់បណ្តាប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន នៅត្រីមាសទី៣ ឆ្នាំ២០២៤។
ទី១: រាជធានីភ្នំពេញ ប្រទេសកម្ពុជា
តម្លៃជួលការិយាល័យជាទូទៅបានធ្លាក់ចុះ នៅក្នុងត្រីមាសទី៣ ដោយក្នុងនោះតម្លៃជួលការិយាល័យកម្រិត A នៅរាជធានីភ្នំពេញ បានធ្លាក់ចុះជាង៥ភាគរយ ចាប់តាំងពីត្រីមាសទី២ មកនៅត្រឹមតម្លៃជាមធ្យម២៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។
ប៉ុន្តែទោះជាយ៉ាងណាក្តី តម្លៃជួលការិយាល័យកម្រិត B នៅរាជធានីភ្នំពេញ បានកើនឡើង១ភាគរយ នៅត្រីមាសទី៣ ដល់តម្លៃជាមធ្យមជិត២២ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានអះអាងថា ម្ចាស់អគារការិយាល័យ នៅរាជធានីភ្នំពេញ កំពុងផ្តល់កញ្ចប់លើកទឹកចិត្តកាន់តែប្រសើរឡើងដើម្បីរក្សាអ្នកជួល។
ទី២: ទីក្រុងហូជីមិញ ប្រទេសវៀតណាម
នៅត្រីមាសទី៣ ឆ្នាំនេះ តម្លៃជួលការិយាល័យកម្រិត A នៅទីក្រុងហូជីមិញ បានកើនឡើង២ភាគរយ ធៀបនឹងឆ្នាំមុនដល់ចំនួន៦០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ចំណែក តម្លៃជួលការិយាល័យកម្រិតB បានកើនឡើង២,៦ភាគរយ ដល់ចំនួន៣៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។
បច្ចុប្បន្ន អ្នកអភិវឌ្ឍន៍វៀតណាម មានទំនុកចិត្តកាន់តែខ្ពស់ក្នុងការដំឡើងតម្លៃជួល ខណៈតម្រូវការជួលការិយាល័យថ្មីៗកំពុងកើនឡើង ហើយអត្រាគ្របដណ្តប់ការប្រើប្រាស់(Occupancy rate)បានកើនឡើងដល់៨៨%ទៅ៩០%។
ទី៣: រាជធានីបាងកក ប្រទេសថៃ
ស្តុកការិយាល័យកម្រិតA សរុបនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD)នៃរាជធានីបាងកក បានកើនឡើងដល់២,៣៤លានម៉ែត្រការ៉េ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើងពី២,៣២លានម៉ែត្រការ៉េ ក្នុងត្រីមាសទី២។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman &Wakefield។
តម្លៃជួលការិយាល័យកម្រិតAសរុប ជាមធ្យមបានស្ថិតនៅក្នុងសភាពទ្រឹង នៅត្រឹម៩៣៦បាត(ប្រហែល២៨,១០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ នៅត្រីមាសទី៣៕ប្រភព:Cushman &Wakefield៕