ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ឱកាសការងារជាង៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។នេះបើតាមការសរសេរ លើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ពិព៌ណនេះ នឹងប្រារពធ្វើនៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់។
-->
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។
សូម ក្មួយៗ និងប្អូនៗដែលជាយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ សូមទៅចូលរួមទស្សនាពិព័រណ៍ការងារដ៏ធំនេះ ឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីទីផ្សារការងាររបស់កម្ពុជា ដែលកំពុងមានតម្រូវការយ៉ាងច្រើនសម្បូរបែប និងកុំភ្លេចរៀបចំ ប្រវត្តិរូបសង្ខេប(CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារ ទៅតាមជំនាញរៀងៗខ្លួន។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center របស់ក្រសួងការងារ 1297 ឬ 1286៕
